កប្ប​ដ្ឋ​កថា


 [៨២] បុ​គ្គ​លតំា​ងនៅ​ក្នុង​កប្ប(១) គប្បី​ឋិតនៅ​អស់​កប្ប(២) ឬ។ អើ។ កប្ប តាំងនៅ​ផង ព្រះពុទ្ធ កើតឡើង​ក្នុង​លោក​ផង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​តាំងនៅ​ក្នុង​កប្ប គប្បី​ឋិតនៅ​អស់​កប្ប​ឬ។ អើ។ កប្ប​តាំងនៅ​ផង សង្ឃ​បែកគ្នា​ផង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​តាំងនៅ​ក្នុង​កប្ប គប្បី​ឋិតនៅ​អស់​កប្ប​ឬ។ អើ។ កប្ប​តាំងនៅ​ផង បុ​គ្គ​លតំា​ងនៅ​ក្នុង​កប្ប ធ្វើ​កម្ម​ដែល​គួរ​ដល់​កា​រតំា​ងនៅ​ក្នុង​កប្ប​ផង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​តាំងនៅ​ក្នុង​កប្ប គប្បី​ឋិតនៅ​អស់​កប្ប​ឬ។ អើ។ កប្ប​តំា​ងនៅ​ផង បុ​គ្គ​លតំា​ងនៅ​ក្នុង​កប្ប ធ្វើ​នូវ​មរណកាល​ផង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​តាំងនៅ​ក្នុង​កប្ប គប្បី​ឋិតនៅ​អស់​កប្ប​ឬ។ អើ។ បុគ្គល​គប្បី​ឋិតនៅ​អស់​កប្ប​ជា​អតីត ឋិតនៅ​អស់​កប្ប​ជា​អនាគត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុ​គ្គ​លតំា​ងនៅ​ក្នុង​កប្ប គប្បី​ឋិតនៅ​អស់​កប្ប​ឬ។ អើ។ បុ​គ្គ​លតំា​ងនៅ​ក្នុង​កប្ប គប្បី​ឋិតនៅ​អស់​កប្ប ២ គប្បី​ឋិតនៅ​អស់​កប្ប ៣ គប្បី​ឋិតនៅ​អស់​កប្ប ៤ ឬ។
(១) បាន​ដល់​បុគ្គល​អ្នក​បំបែក​សង្ឃ ធ្លាក់​ទៅ​នរក ឋិតនៅ​អស់ ១កប្ប។ (២)សំដៅ​សេចក្តី​ថា អស់​កប្ប​ទាំងអស់​ឬ។
ថយ | ទំព័រទី ៤៦ | បន្ទាប់