មិច្ឆត្ត​និយត​បុគ្គល (បុគ្គល​ដែល​កំណត់​ខុស) ឈាន​ចុះ​កាន់​សម្មត្តនិយាម សម្មត្តនិយត​បុគ្គល (បុគ្គល​ដែល​កំណត់​ត្រូវ) ឈាន​ចុះ​កាន់​មិច្ឆត្ត​និយាម​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ និយត​បុគ្គល ឈាន​ចុះ​កាន់​និយា​មៈ​ឬ។ អើ។ បុគ្គល​ចម្រើន​មគ្គ​មុន ទើប​ឈាន​ចុះ​កាន់​និយា​មៈ ជា​ខាងក្រោយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ចម្រើន​សោតាបត្តិ​មគ្គ មុន ទើប​ឈាន​ចុះ​កាន់​សោតាបត្តិ​និយា​មៈ ជា​ខាងក្រោយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ចម្រើន​សកទាគាមិមគ្គ។បេ។ អនាគាមិមគ្គ។បេ។ អរហត្តមគ្គ​មុន ទើប​ឈាន​ចុះ​កាន់​អរហត្ត​និយាម ជា​ខាងក្រោយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ចម្រើន​សតិ​ប្ប​ដ្ឋាន។បេ។ សម្ម​ប្ប​ធាន។បេ។ ឥទ្ធិបាទ។បេ។ ឥន្រ្ទិយ។បេ។ ពលៈ។បេ។ ពោជ្ឈង្គៈ​មុន ទើប​ឈាន​ចុះ​កាន់​និយា​មៈ ជា​ខាងក្រោយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩១] បុគ្គល​មិន​គួរ​និយាយ​ថា និយត​បុគ្គល ឈាន​ចុះ​កាន់​និយា​មៈ​ទេ​ឬ។ អើ។ ព្រះពោធិសត្វ មិន​គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ធម៌ ដោយ​ជាតិ​នោះ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ និយត​បុគ្គល ឈាន​ចុះ​កាន់​និយា​មៈ​ដែរ។

ចប់ និយត​និយាម​កថា។

ថយ | ទំព័រទី ៥២ | បន្ទាប់