អកុសល របស់បុគ្គលកាលធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា កើតឡើងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងអកុសលរបស់បុគ្គលកាលធ្វើទុកក្នុងចិត្ត ដោយឧបាយមិនមែនជាប្រាជ្ញា កើតឡើងឬ។ អើ។ ប្រសិនបើ អកុសល របស់បុគ្គលកាលធ្វើទុកក្នុងចិត្ត ដោយឧបាយមិនមែនជាប្រាជ្ញា កើតឡើង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អកុសលមូល ទន្រ្ទានកុសលមូលទេ។
[១២៤] អកុសលមូល ទន្រ្ទានកុសលមូលដែរឬ។ អើ។ កាមសញ្ញា កើតឡើងជាលំដាប់នៃនេក្ខម្មសញ្ញា ព្យាបាទសញ្ញា កើតឡើងជាលំដាប់នៃអព្យាបាទសញ្ញា វិហឹសាសញ្ញា កើតឡើងជាលំដាប់នៃអវិហឹសាសញ្ញា ព្យាបាទ កើតឡើងជាលំដាប់នៃមេត្តា វិហឹសា កើតឡើងជាលំដាប់នៃករុណា អរតិ កើតឡើងជាលំដាប់នៃមុទិតា បដិឃៈ កើតឡើងជាលំដាប់នៃឧបេក្ខាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។