[១៤១] មា​នា​នុ​ស័យ ដទៃ មា​នប​រិយុ​ដ្ឋានៈ ដទៃ​ឬ។ អើ។ មានះ ដទៃ មា​នប​រិយុ​ដ្ឋានៈ ដទៃ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ មានះ​នោះ​ឯង គឺ​មា​នប​រិយុ​ដ្ឋានៈ​នោះ​ឬ។ អើ។ មា​នា​នុ​ស័យ​នោះ​ឯង គឺ​មា​នប​រិយុ​ដ្ឋានៈ​នោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៤២] ទិ​ដ្ឋានុ​ស័យ ដទៃ ទិ​ដិ្ឋ​បរិយុ​ដ្ឋានៈ ដទៃ​ឬ។ អើ។ ទិដ្ឋិ ដទៃ ទិ​ដិ្ឋ​បរិយុ​ដ្ឋានៈ ដទៃ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ទិ​ដិ្ឋ​នោះ​ឯង គឺ​ទិ​ដិ្ឋ​បរិយុ​ដ្ឋានៈ​នោះ​ឬ។ អើ។ ទិ​ដ្ឋានុ​ស័យ​នោះ​ឯង គឺ​ទិ​ដ្ឋិ​បរិយុ​ដ្ឋានៈ​នោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៤៣] វិ​ចិ​កិ​ច្ឆា​នុ​ស័យ ដទៃ វិ​ចិ​កិ​ច្ឆា​បរិយុ​ដ្ឋាន ដទៃ​ឬ។ អើ។ វិចិកិច្ឆា ដទៃ វិ​ចិ​កិ​ច្ឆា​បរិយុ​ដ្ឋានៈ ដទៃ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វិចិកិច្ឆា​នោះ​ឯង គឺ​វិ​ចិ​កិ​ច្ឆា​បរិយុ​ដ្ឋានៈ​នោះ​ឬ។ អើ។ វិ​ចិ​កិ​ច្ឆា​នុ​ស័យ​នោះ​ឯង គឺ​វិ​ចិ​កិ​ច្ឆា​បរិយុ​ដ្ឋានៈ​នោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ បេ។
ថយ | ទំព័រទី ៨១ | បន្ទាប់