[១៤៤] ភវ​រាគានុស័យ ដទៃ ភវ​រា​គបរិយុ​ដ្ឋានៈ ដទៃ​ឬ។ អើ។ ភវ​រាគៈ ដទៃ ភវ​រា​គបរិយុ​ដ្ឋានៈ ដទៃ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ភវ​រាគៈ​នោះ​ឯង គឺ​ភវ​រា​គបរិយុ​ដ្ឋាន​នោះ​ឬ។ អើ។ ភវ​រាគានុស័យ​នោះ​ឯង គឺ​ភវ​រា​គបរិយុ​ដ្ឋានៈ​នោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៤៥] អវិ​ជ្ជានុ​ស័យ ដទៃ អវិ​ជ្ជា​បរិយុ​ដ្ឋានៈ ដទៃ​ឬ។ អើ។ អវិជ្ជា ដទៃ អវិ​ជា្ជ​បរិយុ​ដ្ឋានៈ ដទៃ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អវិជ្ជា​នោះ​ឯង គឺ​អវិ​ជ្ជា​បរិយុ​ដ្ឋានៈ​នោះ​ឬ។ អើ។ អវិ​ជ្ជានុ​ស័យ​នោះ​ឯង គឺ​អវិ​ជ្ជា​បរិយុ​ដ្ឋានៈ​នោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៤៦] បុគ្គល​មិន​គួរ​និយាយ​ថា អនុស័យ ដទៃ បរិយុ​ដ្ឋានៈ ដទៃ​ទេ​ឬ។ អើ។ បុថុជ្ជន កាលបើ​ចិត្តជា​កុសល និង​អព្យាក្រឹត ប្រព្រឹត្តទៅ គួរ​ពោល​ថា ប្រកបដោយ​អនុស័យ​ដែរ​ឬ។ អើ។ គួរ​ពោល​ថា បុគ្គល ត្រូវ​កិលេស​រួបរឹត​ឬ ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ អនុស័យ​ដទៃ បរិយុ​ដ្ឋានៈ​ដទៃ។ បុថុជ្ជន កាលបើ​ចិត្តជា​កុសល និង​អព្យាក្រឹត ប្រព្រឹត្តទៅ គួរ​ពោល​ថា ប្រកបដោយ​រាគៈ​ដែរ​ឬ។ អើ។ គួរ​ពោល​ថា
ថយ | ទំព័រទី ៨២ | បន្ទាប់