[១៧២] ក្រែង​វីមំសា​ធិប​តិ ជា​អធិបតី​នៃ​សហជាត​ធម៌​ទាំងឡាយ​ឬ។ អើ។ ប្រសិនបើ វីមំសា​ធិប​តិ ជា​អធិបតី​នៃជា​តធម៌​ទាំងឡាយ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា បច្ច័យ ដោយ​អធិបតិ​ប្ប​ច្ច័​យ បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ។
 [១៧៣] ក្រែង​វីមំសា​ធិប​តិ ជា​អធិបតិ​នៃ​សហជាត​ធម៌​ទាំងឡាយ គឺ​ឥន្រ្ទិយ​នោះ​ឬ។ អើ។ ប្រសិនបើ វីមំសា​ធិប​តិ ជា​អធិបតី​នៃ​សហជាត​ធម៌​ទាំងឡាយ គឺ​ឥន្រ្ទិយ​នោះ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា បច្ច័យ ដោយ​អធិបតិ​ប្ប​ច្ច័​យ បច្ច័យ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ។
 [១៧៤] ក្រែង​វីមំសា​ធិប​តិ ជា​អធិបតី​នៃ​សហជាត​ធម៌​ទាំងឡាយ គឺ​អង្គ​នៃ​មគ្គ​នោះ​ឬ។ អើ។ ប្រសិនបើ វីមំសា​ធិប​តិ ជា​អធិបតី​នៃ​សហជាត​ធម៌​ទាំងឡាយ គឺ​អង្គ​នៃ​មគ្គ​នោះ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា បច្ច័យ ដោយ​អធិបតិ​ប្ប​ច្ច័​យ បច្ច័យ ដោយ​មគ្គ​ប្ប​ច្ច័​យ។
 [១៧៥] ក្រែង​ការពិចារណា កើតឡើង ព្រោះ​ធ្វើ​អរិយធម៌​ឲ្យ​ធ្ងន់ គឺ​អារម្មណ៍​នោះ​ឬ។ អើ។ ប្រសិនបើ ការពិចារណា កើតឡើង ព្រោះ​ធ្វើ​អរិយធម៌​ឲ្យ​ធ្ងន់ គឺ​អារម្មណ៍​នោះ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា បច្ច័យ ដោយ​អធិបតិ​ប្ប​ច្ច័​យ បច្ច័យ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៩៤ | បន្ទាប់