បុគ្គល​ចូលកាន់​សញ្ញា​វេទយិត​និរោធ កំណត់​ដោយ​និយា​មៈ​ណា មិន​គប្បី​ធ្វើ​មរណកាល និយា​មៈ​នោះ មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​ចូលកាន់​សញ្ញា​វេទយិត​និរោធ មិន​គប្បី​ធ្វើ​មរណកាល​ទេ។
 [១៩៨] បុគ្គល​ប្រកបដោយ​ចក្ខុវិញ្ញាណ មិន​គប្បី​ធ្វើ​មរណកាល​ទេ​ឬ។ អើ។ បុគ្គល​ប្រកបដោយ​ចក្ខុវិញ្ញាណ កំណត់​ដោយ​និយា​មៈ​ណា មិន​គប្បី​ធ្វើ​មរណកាល និយា​មៈ​នោះ មាន​ដែរ​ឬ។ មិន​មាន​ទេ។ ប្រសិនបើ បុគ្គល​ប្រកបដោយ​ចក្ខុវិញ្ញាណ កំណត់​ដោយ​និយា​មៈ​ណា មិន​គប្បី​ធ្វើ​មរណកាល និយា​មៈ​នោះ មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​ប្រកបដោយ​ចក្ខុវិញ្ញាណ មិន​គប្បី​ធ្វើ​មរណកាល​ទេ។

ចប់ តតិយ​សញ្ញា​វេទយិត​កថា។


អសញ្ញ​សត្តូ​បិកា​កថា


 [១៩៩] សញ្ញា​វេទយិត​និរោធ​សមាបត្តិ ទាក់ទង​ដោយ​អសញ្ញ​សត្វ(១) ដែរ​ឬ។ អើ។ អលោភៈ ជាកុសល​មូល អទោសៈ ជាកុសល​មូល អមោហៈ ជាកុសល​មូល សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា របស់​បុគ្គល​ដែល​ចូលកាន់​សញ្ញា​វេទយិត​និរោធ មាន​ដែរ​ឬ។
(១)ដែល​មាន​ភាវនា​ប្រព្រឹត្តទៅ ដោយអំណាច​ប្រាសចាក​សញ្ញា អសញ្ញា​សមាបត្តិ​ក្តី និរោធ​សមាបត្តិ​ក្តី ឈ្មោះថា សញ្ញា​វេទយិត​និរោធ​សមាបត្តិ ៗ មាន ២ យ៉ាងគឺ ជា​លោ​កិយៈ ១ ជា​លោ​កុត្ត​រៈ ១។ ជា​លោ​កិ​យៈ​របស់​បុថុជ្ជន តែង​ទាក់ទង​ដោយ​អសញ្ញ​សត្វ ជា​លោ​កុត្ត​រៈ​របស់​ព្រះ​អរិយៈ មិន​ទាក់ទង​ដោយ​អសញ្ញ​សត្វ​ទេ។
ថយ | ទំព័រទី ១០៨ | បន្ទាប់