[២១៤] បុគ្គលមិនគួរនិយាយថា បុគ្គលដទៃសង្កត់សង្កិនចិត្តរបស់បុគ្គលដទៃបានទេឬ។ អើ។ ក្រែងពួកជនអ្នកដល់នូវកម្លាំង មានពួកជនអ្នកស្ទាត់ជំនាញ មានដែរឬ។ អើ។ ប្រសិនបើ ពួកជនអ្នកដល់នូវកម្លំាង មានពួកជនអ្នកស្ទាត់ជំនាញ ក៏មានដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គលដទៃសង្កត់សង្កិនចិត្ត របស់បុគ្គលដទៃបាន។
[២១៥] បុគ្គលដទៃ ទំនុកបម្រុងចិត្តរបស់បុគ្គលដទៃបានដែរឬ។ អើ។ បុគ្គលដទៃ ទំនុកបម្រុងចិត្តរបស់បុគ្គលដទៃថា អ្នកកុំត្រេកអរ កុំខឹង កុំវង្វេង កុំសៅហ្មងឡើយ បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២១៦] បុគ្គលដទៃ ទំនុកបម្រុងចិត្តរបស់បុគ្គលដទៃ បានដែរឬ។ អើ។ បុគ្គលដទៃ ញុំាងអលោភៈជាកុសលមូលឲ្យកើត ញុំាងអទោសៈជាកុសលមូលឲ្យកើត ញុំាងអមោហៈជាកុសលមូលឲ្យកើត ញុំាងសទ្ធាឲ្យកើត ញុំាងវីរិយៈឲ្យកើត ញុំាងសតិឲ្យកើត ញុំាងសមាធិឲ្យកើត ញុំាងបញ្ញាឲ្យកើត ដល់បុគ្គលដទៃ បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ និគ្គហកថា។
បគ្គហកថា