[២២១] បុគ្គល​ដទៃ ទំនុកបម្រុង​ចិត្ត​របស់​បុគ្គល​ដទៃ បាន​ដែរ​ឬ។ អើ។ បុគ្គល​ដទៃ ជា​អ្នកធ្វើ​អំពើ​ដល់​បុគ្គល​ដទៃ សុខទុក្ខ​ដែល​បុគ្គល​ដទៃ​ធ្វើ បុគ្គល​ដទៃ​ធើ្វ បុគ្គល​ដទៃ​ទទួលរង (នូវ​សុខទុក្ខ) បាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ដទៃ ទំនុកបម្រុង​ចិត្ត​របស់​បុគ្គល​ដទៃ បាន​ដែរ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា អ្នកធ្វើ​បាប​ដោយខ្លួនឯង។បេ។ អ្នកដទៃ នឹង​ជម្រះ​អ្នកដទៃ​ឲ្យ​ស្អាត ពុំបានឡើយ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា បុគ្គល​ដទៃ ទំនុកបម្រុង​ចិត្ត​របស់​បុគ្គល​ដទៃ​បានទេ។
 [២២២] បុគ្គល​មិន​គួរ​ពោល​ថា បុគ្គល​ដទៃ ទំនុកបម្រុង​ចិត្ត​របស់​បុគ្គល​ដទៃ បានទេ​ឬ។ អើ។ ក្រែង​ពួក​ជន​អ្នក​ដល់​នូវ​កម្លំាង​មាន ពួក​ជន​អ្នកស្ទាត់ជំនាញ មាន​ដែរ​ឬ។ អើ។ ប្រសិនបើ ពួក​ជន​អ្នក​ដល់​នូវ​កម្លាំង​ក៏​មាន ពួក​ជន​អ្នកស្ទាត់ជំនាញ​ក៏​មាន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា បុគ្គល​ដទៃ ទំនុកបម្រុង​ចិត្ត​របស់​បុគ្គល​ដទៃ​បាន។

ចប់ បគ្គ​ហក​ថា។

ថយ | ទំព័រទី ១២០ | បន្ទាប់