[២២៤] បុគ្គលដទៃ ប្រគល់សេចក្តីសុខឲ្យដល់បុគ្គលដទៃ បានដែរឬ។ អើ។ បុគ្គលដទៃ ជាអ្នកធ្វើនូវអំពើដល់បុគ្គលដទៃ សុខទុក្ខដែលបុគ្គលដទៃធ្វើ បុគ្គលដទៃធ្វើ បុគ្គលដទៃទទួលរង (នូវសុខទុក្ខ) បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២២៥] បុគ្គលមិនគួរនិយាយថា បុគ្គលដទៃ ប្រគល់សេចក្តីសុខ ឲ្យដល់បុគ្គលដទៃ បានទេឬ។ អើ។ ក្រែងព្រះឧទាយិត្ថេរមានអាយុ បានពោលដូច្នេះហើយថា ឱហ្ន៎ ព្រះមានព្រះភាគ ទ្រង់កំចាត់បង់នូវទុក្ខធម៌ ទាំងឡាយជាច្រើន ដល់ពួកយើង ឱហ្ន៎ ព្រះមានព្រះភាគ ទ្រង់បង្អោនចូលមកនូវសុខធម៌ទាំងឡាយជាច្រើន ដល់ពួកយើង ឱហ្ន៎ ព្រះមានព្រះភាគ ទ្រង់កំចាត់បង់នូវអកុសលធម៌ទាំងឡាយជាច្រើន ដល់ពួកយើង ឱហ្ន៎ ព្រះមានព្រះភាគ ទ្រង់បង្អោនចូលមកនូវកុសលធម៌ទំាងឡាយជាច្រើន ដល់ពួកយើង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បុគ្គលដទៃ ប្រគល់សេចក្តីសុខ ឲ្យដល់បុគ្គលដទៃបាន។
[២២៦] បុគ្គល ត្រាស់ដឹងហើយ ទើបធ្វើទុកក្នុងចិត្តឬ។ អើ។ បុគ្គលដឹងច្បាស់នូវចិត្តនោះ ដោយចិត្តនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលដឹងច្បាស់នូវចិត្តនោះ ដោយចិត្តនោះឬ។

ចប់ សុខានុប្បទានកថា។
អធិគ្គយ្ហមនសិការកថា