បុគ្គល​កាល​ធ្វើ​ទុក​ក្នុងចិត្ត នូវ​បច្ចុប្បន្ន ថា​ជា​បច្ចុប្បន្ន តែង​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​អតីត ថា​ជា​អតីត តែង​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​អនាគត ថា​ជា​អនាគត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​កាល​ធ្វើ​ទុក​ក្នុងចិត្ត នូវ​បច្ចុប្បន្ន ថា​ជា​បច្ចុប្បន្ន តែង​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​អតីត ថា​ជា​អតីត តែង​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​អនាគត ថា​ជា​អនាគត​ដែរ​ឬ។ អើ។ ការប្រជុំ​ចុះ​នៃ​ផស្សៈ​ទាំង​បី។បេ។ នៃ​ចិត្ត​ទាំង​បី​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២២៧] បុគ្គល​មិន​គួរ​និយាយ​ថា បុគ្គល​ត្រាស់​ដឹង​ហើយ ទើប​ធ្វើ​ទុក​ក្នុងចិត្ត​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា បុគ្គល​ឃើញច្បាស់​ដោយ​បញ្ញា​ថា សង្ខារ​ទាំងឡាយ​ទាំងពួង មិន​ទៀង​ដូច្នេះ ក្នុង​កាលណា រមែង​នឿយណាយ​ចំពោះ​ទុក្ខ ក្នុង​កាលនោះ​ឯង នេះ​ជា​ផ្លូវ​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​បរិសុទ្ធិ បុគ្គល​ឃើញច្បាស់​ដោយ​បញ្ញា​ថា សង្ខារ​ទាំងឡាយ​ទាំងពួង ជា​ទុក្ខ​ដូច្នេះ ក្នុង​កាលណា រមែង​នឿយណាយ​ចំពោះ​ទុក្ខ ក្នុង​កាលនោះ​ឯង នេះ​ជា​ផ្លូវ​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​បរិសុទ្ធិ បុគ្គល​ឃើញច្បាស់​ដោយ​បញ្ញា​ថា ធម៌​ទាំងឡាយ​ទាំងពួង ជា​អនត្តា​ដូច្នេះ ក្នុង​កាលណា រមែង​នឿយណាយ​ចំពោះ​ទុក្ខ ក្នុង​កាលនោះ​ឯង នេះ​ជា​ផ្លូវ​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​បរិសុទ្ធិ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ បុគ្គល​ត្រាស់​ដឹង​ហើយ ទើប​ធ្វើ​ទុក​ក្នុងចិត្ត​មែន។

ចប់ អធិ​គ្គ​យ្ហ​មនសិការ​កថា។

ថយ | ទំព័រទី ១២៦ | បន្ទាប់