ប្រកបដោយ​អារម្មណ៍ ការ​រំពឹង។បេ។ ការ​តាំងចិត្ត​ទុក ចំពោះ​រូប​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៣០] រូប​ជាហេតុ មិន​មាន​អារម្មណ៍ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក ចំពោះ​រូប​នោះ មិន​មាន​ទេ​ឬ។ អើ។ អលោភៈ​ជាហេតុ មិន​មាន​អារម្មណ៍ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក ចំពោះ​អលោភៈ​នោះ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រូប​ជាហេតុ មិន​មាន​អារម្មណ៍ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក ចំពោះ​រូប​នោះ មិន​មាន​ទេ​ឬ។ អើ។ អទោសៈ​ជាហេតុ អមោហៈ​ជាហេតុ លោភៈ ជាហេតុ ទោសៈ ជាហេតុ មោហៈ ជាហេតុ មិន​មាន​អារម្មណ៍ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក ចំពោះ​មោហៈ​នោះ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៣១] បុគ្គល​មិន​គួរ​និយាយ​ថា រូប​ជាហេតុ​ទេ​ឬ។ អើ។ ក្រែង​មហាភូត ជាហេតុ ជាទី​អាស្រ័យ របស់​ពួក​ឧបា​ទាយ​រូប​ឬ។ អើ។ ប្រសិនបើ​មហាភូត ជាហេតុ ជាទី​អាស្រ័យ របស់​ពួក​ឧបា​ទាយ​រូប ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា រូប​ជាហេតុ​មែន។

ចប់ រូប​ហេ​តូ​តិក​ថា។

ថយ | ទំព័រទី ១២៨ | បន្ទាប់