[២៤៣] បុគ្គលមិនគួរនិយាយថា រូបជាកុសលក៏មាន ជាអកុសលក៏មានទេឬ។ អើ។ ក្រែងកាយកម្ម និងវចីកម្ម ជាកុសលក៏មាន ជាអកុសលក៏មានឬ។ អើ។ ប្រសិនបើកាយកម្ម និងវចីកម្ម ជាកុសលក៏មាន ជាអកុសលក៏មាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា រូបជាកុសលក៏មាន ជាអកុសលក៏មាន។
[២៤៤] រូបជាវិបាកឬ។ អើ។ រូបគួរដល់ការរងសុខ គួរដល់ការរងទុក្ខ គួរដល់ការរងអទុក្ខមសុខ ប្រកបដោយសុខវេទនា ប្រកបដោយទុក្ខវេទនា ប្រកបដោយអទុក្ខមសុខវេទនា ប្រកបដោយផស្សៈ។បេ។ ប្រកបដោយចិត្ត ប្រកបដោយអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងរូបមិនគួរដល់ការរងសុខ មិនគួរដល់ការរងទុក្ខ។បេ។ មិនមានអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ ប្រសិនបើរូប មិនគួរដល់ការរងសុខ មិនគួរដល់ការរងទុក្ខ។បេ។ មិនមានអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូបជាវិបាកទេ។
ចប់ រូបកុសលាកុសលន្តិកថា។
រូបវិបាកោតិកថា