[២៨៤] បុគ្គល​មិន​គួរ​និយាយ​ថា សង្ឃ ញុំាង​ទក្ខិណាទាន​ឲ្យ​ស្អាត​ទេ​ឬ។អើ។ ក្រែង​ជន​ពួក​ខ្លះ បាន​ឲ្យ​ទាន​ដល់​សង្ឃ ហើយ​ញុំាង​សង្ឃ​ឲ្យ​ត្រេកអរ​នឹង​ទក្ខិណាទាន មាន​ដែរ​ឬ។ អើ។ ប្រសិនបើ ជន​ពួក​ខ្លះ បាន​ឲ្យ​ទាន​ដល់​សង្ឃ ហើយ​ញុំាង​សង្ឃ​ឲ្យ​ត្រេកអរ​នឹង​ទក្ខិណាទាន មាន​មែន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា សង្ឃ ញុំាង​ទក្ខិណាទាន​ឲ្យ​ស្អាត។
 [២៨៥] ក្រែង​ជន​ពួក​ខ្លះ បាន​ឲ្យ​ចីវរ។បេ។ ឲ្យ​បិណ្ឌបាត។បេ។ ឲ្យ​សេនាសនៈ ឲ្យ​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ ឲ្យ​ខាទ​នីយៈ ឲ្យ​ភោជ​នីយៈ។បេ។ ឲ្យទឹក​គួរ​ផឹក ដល់​សង្ឃ ហើយ​ញុំាង​សង្ឃ​ឲ្យ​ត្រេកអរ​នឹង​ទក្ខិណាទាន មាន​ដែរ​ឬ។ អើ។ ប្រសិនបើ ជន​ពួក​ខ្លះ បាន​ឲ្យទឹក​គួរ​ផឹក ដល់​សង្ឃ ហើយ​ញុំាង​សង្ឃ​ឲ្យ​ត្រេកអរ​នឹង​ទក្ខិណាទាន មាន​មែន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា សង្ឃ ញុំាង​ទក្ខិណាទាន​ឲ្យ​ស្អាត។
[២៨៦] សង្ឃ ញុំាង​ទក្ខិណាទាន​ឲ្យ​ស្អាត​ឬ។ អើ។ មគ្គ ញុំាង​ទក្ខិណាទាន​ឲ្យ​ស្អាត ផល ញុំាង​ទក្ខិណាទាន​ឲ្យ​ស្អាត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ ន វត្ត​ព្វំ សង្ឃោ ទក្ខិណំ វិសោ​ធេ​តី​តិក​ថា។

ថយ | ទំព័រទី ១៥៦ | បន្ទាប់