តែ​ញាណ​មិន​ប្រព្រឹត្តទៅ​ថា វិញ្ញាណ​មិន​ទៀង​ទេ​ឬ។ អើ។ បុគ្គល​កាល​និយាយ​វាចា​ថា នេះ​ជា​ទុក្ខ តែ​ញាណ​មិន​ប្រព្រឹត្តទៅ​ថា នេះ​ជា​ទុក្ខ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​កាល​និយាយ​វាចា​ថា រូប​មិនមែន​ជា​របស់​ខ្លួន តែ​ញាណ​មិន​ប្រព្រឹត្តទៅ​ថា រូប​មិនមែន​ជា​របស់​ខ្លួន​ទេ​ឬ។ អើ។ បុគ្គល​កាល​និយាយ​វាចា​ថា នេះ​ជា​ទុក្ខ តែ​ញាណ​មិន​ប្រព្រឹត្តទៅ​ថា នេះ​ជា​ទុក្ខ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​កាល​និយាយ​វាចា​ថា វេទនា។បេ។ សញ្ញា។បេ។ សង្ខារ។បេ។ វិញ្ញាណ មិនមែន​ជា​របស់​ខ្លួន តែ​ញាណ​មិន​ប្រព្រឹត្តទៅ​ថា វិញ្ញាណ​មិនមែន​ជា​របស់​ខ្លួន​ទេ​ឬ។ អើ។ បុគ្គល​កាល​និយាយ​វាចា​ថា នេះ​ជា​ទុក្ខ តែ​ញាណ​មិន​ប្រព្រឹត្តទៅ​ថា នេះ​ជា​ទុក្ខ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៨] បុគ្គល​កាល​និយាយ​វាចា​ថា ឥទំ ទុក្ខំ (នេះ​ជា​ទុក្ខ) ញាណ​ប្រព្រឹត្តទៅ​ថា ឥទំ ទុក្ខំ (នេះ​ជា​ទុក្ខ) ដែរ​ឬ។ អើ។ ញាណ ប្រព្រឹត្តទៅ​ថា ឥផង ថា​ទំ​ផង ថា ទុ​ផង ថា ខំ​ផង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ ឥទំ ទុ​ក្ខន្តិ​កថា។

ថយ | ទំព័រទី ១៦ | បន្ទាប់