[២៩៦] បុគ្គល​មិន​គួរ​និយាយ​ថា ទាន ដែល​បុ​គ្គ​លថា្វយ​ចំពោះ​ព្រះពុទ្ធ ជា​ទាន​មានផល​ច្រើន​ទេ​ឬ។ អើ។ បុគ្គល​ណាមួយ សម​ស្មើនឹង​ព្រះពុទ្ធ ដោយ​សីល សមាធិ និង​បញ្ញា មាន​ដែរ​ឬ។ មិន​មាន​ទេ។ ប្រសិនបើ បុគ្គល​ណាមួយ សម​ស្មើនឹង​ព្រះពុទ្ធ ដោយ​សីល សមាធិ និង​បញ្ញា មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា ទាន ដែល​បុ​គ្គ​លថា្វយ​ចំពោះ​ព្រះពុទ្ធ ជា​ទាន​មានផល​ច្រើន។
 [២៩៧] បុគ្គល​មិន​គួរ​និយាយ​ថា ទាន ដែល​បុ​គ្គ​លថា្វយ​ចំពោះ​ព្រះពុទ្ធ ជា​ទាន​មានផល​ច្រើន​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា
បុគ្គល ប្រសើរ​ជាង​ព្រះពុទ្ធ​ក្តី ស្មើនឹង​ព្រះពុទ្ធ​ក្តី មិន​មាន​ក្នុង​លោក​នេះ និង​ក្នុង​លោកខាងមុខ​ឡើយ ព្រោះថា ព្រះពុទ្ធ​ទ្រង់​ដល់​នូវ​ភាវៈ​ប្រសើរ ជាង​ពួក​អា​ហុនេ​យ្យ​បុគ្គល របស់​ពួក​ជន​អ្នក​ត្រូវការ​ដោយ​បុណ្យ អ្នក​ស្វែងរក​ផល​ដ៏​ធំ​ទូលាយ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ ទាន ដែល​បុ​គ្គ​លថា្វយ​ចំពោះ​ព្រះពុទ្ធ ជា​ទាន​មានផល​ច្រើន។

ចប់ នវ​ត្ត​ព្វំ ពុទ្ធ​ស្ស ទិ​ន្នំ មហ​ប្ផ​លន្តិ​កថា។

ថយ | ទំព័រទី ១៦២ | បន្ទាប់