ម្នាល​អានន្ទ ទក្ខិណាទាន បរិសុទ្ធ​អំពី​ទាយក មិន​បរិសុទ្ធ​អំពី​បដិ​គ្គា​ហកៈ ក៏​មាន ម្នាល​អានន្ទ ទក្ខិណាទាន បរិសុទ្ធ​អំពី​បដិ​គ្គា​ហកៈ មិន​បរិសុទ្ធ​អំពី​ទាយក ក៏​មាន ម្នាល​អានន្ទ ទក្ខិណាទាន មិន​បរិសុទ្ធ​អំពី​ទាយក មិន​បរិសុទ្ធ​អំពី​បដិ​គ្គា​ហកៈ ក៏​មាន ម្នាល​អានន្ទ ទក្ខិណាទាន បរិសុទ្ធ​អំពី​ទាយក​ផង អំពី​បដិ​គ្គា​ហកៈ​ផង ក៏​មាន ម្នាល​អានន្ទ ទក្ខិណាទាន បរិសុទ្ធ​អំពី​ទាយក មិន​បរិសុទ្ធ​អំពី​បដិ​គ្គា​ហកៈ តើ​ដូចម្តេច ម្នាល​អានន្ទ ទាយក​ក្នុង​លោក​នេះ មាន​សីល មានធម៌​ល្អ ពួក​បដិ​គ្គា​ហកៈ ទ្រុស្តសីល មានធម៌​អាក្រក់ ម្នាល​អានន្ទ ទក្ខិណាទាន បរិសុទ្ធ​អំពី​ទាយក មិន​បរិសុទ្ធ​អំពី​បដិ​គ្គា​ហកៈ យ៉ាងនេះ​ឯង ម្នាល​អានន្ទ ទក្ខិណាទាន បរិសុទ្ធ​អំពី​បដិ​គ្គា​ហកៈ មិន​បរិសុទ្ធ​អំពី​ទាយក តើ​ដូចម្តេច ម្នាល​អានន្ទ ទាយក​ក្នុង​លោក​នេះ ទ្រុស្តសីល មានធម៌​អាក្រក់ ពួក​បដិ​គ្គា​ហកៈ មាន​សីល មានធម៌​ល្អ ម្នាល​អានន្ទ ទក្ខិណាទាន បរិសុទ្ធ​អំពី​បដិ​គ្គា​ហកៈ មិន​បរិសុទ្ធ​អំពី​ទាយក យ៉ាងនេះ​ឯង ម្នាល​អានន្ទ ទក្ខិណាទាន មិន​បរិសុទ្ធ​អំពី​ទាយក មិន​បរិសុទ្ធ​អំពី​បដិ​គ្គា​ហកៈ តើ​ដូចម្តេច ម្នាល​អានន្ទ ទាយក​ក្នុង​លោក​នេះ ទ្រុស្តសីល មានធម៌​អាក្រក់ ពួក​បដិ​គ្គា​ហកៈ ក៏​ទ្រុស្តសីល មានធម៌​អាក្រក់​ដូចគ្នា ម្នាល​អានន្ទ ទក្ខិណាទាន មិន​បរិសុទ្ធ​អំពី​ទាយក
ថយ | ទំព័រទី ១៦៥ | បន្ទាប់