មនុស្សលោក​កថា


 [៣០២] បុគ្គល​មិន​គួរ​និយាយ​ថា ព្រះពុទ្ធ​មាន​ព្រះ​ភាគ ទ្រង់​គង់នៅ​ក្នុង​មនុស្សលោក​ទេ​ឬ។ អើ។ ក្រែង​ចេតិយ អារាម វិហារ ស្រុក និគម នគរ ដែន ជនបទ ដែល​ព្រះពុទ្ធ​គង់នៅ​ហើយ មាន​ដែរ​ឬ។ អើ។ ប្រសិនបើ ចេតិយ អារាម វិហារ ស្រុក និគម នគរ ដែន ជនបទ ដែល​ព្រះពុទ្ធ​គង់នៅ​ហើយ មាន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា ព្រះពុទ្ធ​មាន​ព្រះ​ភាគ ទ្រង់​គង់នៅ​ក្នុង​មនុស្សលោក​ដែរ។
 [៣០៣] បុគ្គល​មិន​គួរ​និយាយ​ថា ព្រះពុទ្ធ​មាន​ព្រះ​ភាគ ទ្រង់​គង់នៅ​ក្នុង​លោក​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ប្រសូត​ក្នុង​លុម្ពិនី​វ័ន ត្រាស់​ដឹង​ទៀប​គល់​ពោធិព្រឹក្ស ព្រះមានព្រះភាគ ទ្រង់​ញុំាង​ធម្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ​ជិត​ក្រុង​ពារាណសី ព្រះមានព្រះភាគ ទ្រង់​ដាក់​អាយុសង្ខារ​ជិត​បា​វាល​ចេតិយ ព្រះមានព្រះភាគ ទ្រង់​បរិ​និពា្វន​ជិត​ក្រុង​កុសិនារា​ឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់​ប្រសូត​ក្នុង​លុម្ពិនី​វ័ន។បេ។ ព្រះមានព្រះភាគ ទ្រង់​បរិ​និពា្វន​ជិត​ក្រុង​កុសិនារា ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា ព្រះពុទ្ធ​មាន​ព្រះ​ភាគ ទ្រង់​គង់នៅ​ក្នុង​មនុស្សលោក​ដែរ។
 [៣០៤] បុគ្គល​មិន​គួរ​និយាយ​ថា ព្រះពុទ្ធ​មាន​ព្រះ​ភាគ ទ្រង់​គង់នៅ​ក្នុង​មនុស្សលោក​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា
ថយ | ទំព័រទី ១៦៧ | បន្ទាប់