[៣១២] ករុណារបស់ព្រះពុទ្ធមានព្រះភាគ មិនមានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ចូលមហាករុណាសមាបត្តិដែរឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ចូលមហាករុណាសមាបត្តិដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ករុណារបស់ព្រះពុទ្ធមានព្រះភាគ មិនមានទេ។
[៣១៣] ករុណារបស់ព្រះពុទ្ធមានព្រះភាគ មានដែរឬ។ អើ។ ព្រះមានព្រះភាគ ប្រកបដោយរាគៈដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រោះហេតុនោះ ករុណា(១) របស់ព្រះពុទ្ធមានព្រះភាគ មិនមានទេ។
[៣១៤] ឧច្ចារៈ និងបស្សាវៈ របស់ព្រះពុទ្ធមានព្រះភាគ គ្របសង្កត់នូវពួកគន្ធជាតដទៃក្រៃពេកឬ។ អើ។ ព្រះមានព្រះភាគ សោយគ្រឿងក្រអូបឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងព្រះមានព្រះភាគ សោយបាយ និងនំដែរឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ សោយបាយ និងនំដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ឧច្ចារៈ និងបស្សាវៈ របស់ព្រះពុទ្ធមានព្រះភាគ គ្របសង្កត់នូវពួកគន្ធជាតដទៃក្រៃពេកទេ។

ចប់ ករុណាកថា។
គន្ធជាតកថា

(១)សំដៅយក ករុណាដោយរាគៈ។