ក្រែង​ការ​លះបង់ មិន​សេសសល់ នូវ​កាម​រាគៈ និង​ព្យាបាទ ព្រះមានព្រះភាគ​ត្រាស់​ថា អនាគាមិផល​ឬ។ អើ។ ប្រសិនបើ ការ​លះបង់​មិន​សេសសល់ នូវ​កាម​រាគៈ និង​ព្យាបាទ ព្រះមានព្រះភាគ​ត្រាស់​ថា អនាគាមិផល ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​លះបង់​កាម​រាគៈ​ប្រកបដោយ​ប្រមាណ​តិច ព្យាបាទ​ប្រកបដោយ​ប្រមាណ​តិច ដោយ​អរហត្តមគ្គ​ទេ។
 [៣១៧] បុគ្គល​មិន​គួរ​និយាយ​ថា បុគ្គល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សាមញ្ញ​ផល ៤ ដោយ​អរិយមគ្គ ១ ទេឬ។ អើ។ ព្រះមានព្រះភាគ ចម្រើន​សោតាបត្តិ​មគ្គ​ឬ។ អើ។ ព្រះមានព្រះភាគ ជា​សោតាបន្ន​បុគ្គល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះមានព្រះភាគ ចម្រើន​សកទាគាមិមគ្គ។បេ។ ចម្រើន​អនាគាមិមគ្គ​ឬ។ អើ។ ព្រះមានព្រះភាគ ជា​អនាគាមិមគ្គ​បុគ្គល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ។បេ។
 [៣១៨] ព្រះមានព្រះភាគ ទ្រង់​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សាមញ្ញ​ផល ៤ ដោយ​អរិយមគ្គ ១ ពួក​សាវ័ក​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សាមញ្ញ​ផល ៤ ដោយ​អរិយមគ្គ ៤ ឬ។ អើ។ ពួក​សាវ័ក​ឃើញ​ធម៌​ដែល​ព្រះមានព្រះភាគ​មិនឃើញ​ហើយ ត្រាស់​ដឹង​ធម៌​ដែល​ព្រះមានព្រះភាគ​មិន​ត្រាស់​ដឹង​ហើយ ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​ដែល​ព្រះមានព្រះភាគ​មិន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ ឯកមគ្គ​កថា។

ថយ | ទំព័រទី ១៧៥ | បន្ទាប់