របស់​បុគ្គល​កាល​តាំងចិត្ត​ទុក កើតឡើង​ឬ។ អើ។ ប្រសិនបើ ទុតិយជ្ឈាន របស់​បុគ្គល​កាល​រំពឹង កើតឡើង។បេ។ របស់​បុគ្គល​កាល​តាំងចិត្ត​ទុក កើតឡើង ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​ចេញ​អំពី​បឋមជ្ឈាន រំកិល​ទៅកាន់​ទុតិយជ្ឈាន​បានទេ។ បុគ្គល​ចេញ​អំពី​បឋមជ្ឈាន រំកិល​ទៅកាន់​ទុតិយជ្ឈាន បាន​ដែរ​ឬ។ អើ។ បឋមជ្ឈាន​របស់​បុគ្គល​កាល​ធ្វើ​ទុក​ក្នុងចិត្ត នូវ​កាម​ទាំងឡាយ ថា​ជា​ទោស កើតឡើង​ដែរ​ឬ។ អើ។ ទុតិយជ្ឈាន​របស់​បុគ្គល​កាល​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​កាម​ទាំងឡាយ ថា​ជា​ទោស កើតឡើង​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បឋមជ្ឈាន​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ដែរ​ឬ។ អើ។ ទុតិយជ្ឈាន ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ចេញ​អំពី​បឋមជ្ឈាន រំកិល​ទៅកាន់​ទុតិយជ្ឈាន បាន​ដែរ​ឬ។ អើ។ បឋមជ្ឈាន​នោះ​ឯង គឺ​ទុតិយជ្ឈាន​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៧៧ | បន្ទាប់