[៣០] បុគ្គល​ប្រកបដោយ​កម្លាំង​ឫទ្ធិ គប្បី​ឋិតនៅ​អស់​កប្ប​ដែរ​ឬ។ អើ។ ផស្សៈ កើតឡើង​ហើយ បុគ្គល​គប្បី​បាន ដើម្បី​ផ្គង​ឡើង​ដោយ​ឫទិ្ធ​ថា កុំ​រលត់​ទៅវិញ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វេទនា​កើតឡើង​ហើយ។បេ។ សញ្ញា​កើតឡើង​ហើយ។បេ។ ចេតនា​កើតឡើង​ហើយ។បេ។ ចិត្ត​កើតឡើង​ហើយ សទ្ធា​កើតឡើង​ហើយ វីរិយៈ​កើតឡើង​ហើយ សតិ​កើតឡើង​ហើយ សមាធិ​កើតឡើង​ហើយ។បេ។ បញ្ញា​កើតឡើង​ហើយ បុគ្គល​គប្បី​បាន ដើម្បី​ផ្គង​ឡើង​ដោយ​ឫទ្ធិ​ថា កុំ​រលត់​ទៅវិញ​ឡើយ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣១] បុគ្គល​ប្រកបដោយ​កម្លាំង​ឫទ្ធិ គប្បី​ឋិតនៅ​អស់​កប្ប​ឬ។ អើ។ រូប បុគ្គល​គប្បី​បាន ដើម្បី​ផ្គង​ឡើង​ដោយ​ឫទិ្ធ​ថា ចូរ​ទៀង​ចុះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វេទនា។បេ។ សញ្ញា។បេ។ សង្ខារ។បេ។ វិញ្ញាណ បុគ្គល​គប្បី​បាន ដើម្បី​ផ្គង​ឡើង​ដោយ​ឫទិ្ធ​ថា ចូរ​ទៀង​ចុះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣២] បុគ្គល​ប្រកបដោយ​កម្លាំង​ឫទ្ធិ គប្បី​ឋិតនៅ​អស់​កប្ប​ឬ។
ថយ | ទំព័រទី ១៨ | បន្ទាប់