កិលេស​ជហន​កថា


 [៣៤០] បុគ្គល​លះបង់​ពួក​កិលេស​ជា​អតីត (កន្លង​ហើយ) ឬ។ អើ។ បុ​គ្គ​លញុំា​ងរ​បស់​ដែល​រលត់​ហើយ ឲ្យ​រលត់​ទៅ ញុំា​ងរ​បស់​ដែល​ទៅ​ប្រាស​ហើយ ឲ្យ​ទៅ​ប្រាស ញុំា​ងរ​បស់​ដែល​អស់ហើយ ឲ្យអស់​ទៅ ញុំា​ងរ​បស់​ដែល​វិនាស​ទៅ​ហើយ ឲ្យ​វិនាស​ទៅ ញុំា​ងរ​បស់​ដែល​បាត់​ទៅ​ហើយ ឲ្យ​បាត់​ទៅ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​លះបង់​ពួក​កិលេស​ជា​អតីត​ឬ។ អើ។ ក្រែង​របស់​ជា​អតីត រលត់​ទៅ​ហើយ​ឬ។ អើ។ ប្រសិនបើ របស់​ជា​អតីត​រលត់​ទៅ​ហើយ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​លះបង់​ពួក​កិលេស​ជា​អតីត​ទេ។ បុគ្គល​លះបង់​ពួក​កិលេស ជា​អតីត​ឬ។ អើ។ ក្រែង​របស់​ជា​អតីត មិន​មាន​ទេ​ឬ។ អើ។ ប្រសិនបើ របស់​ជា​អតីត​មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​លះបង់​ពួក​កិលេស​ជា​អតីត​ទេ។
 [៣៤១] បុគ្គល​លះបង់​ពួក​កិលេស​ជា​អនាគត​ឬ។ អើ។ បុ​គ្គ​លញុំា​ងរ​បស់​មិនទាន់​កើត មិន​ឲ្យ​កើត ញុំា​ងរ​បស់​មិនទាន់​ដុះដាល មិន​ឲ្យ​ដុះដាល ញុំា​ងរ​បស់​មិនទាន់​លូតលាស់ មិន​ឲ្យ​លូតលាស់ ញុំា​ងរ​បស់​មិនទាន់​កើត​ប្រាកដ មិន​ឲ្យ​កើត​ប្រាកដ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​លះបង់​ពួក​កិលេស​ជា​អនាគត​ឬ។
ថយ | ទំព័រទី ១៩១ | បន្ទាប់