[៣៤៧] បុគ្គលមិនគួរនិយាយថា សេចក្តីសូន្យ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធទេឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយនេះ សូន្យចាកខ្លួនផង ចាកវត្ថុជារបស់ខ្លួនផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ សេចក្តីសូន្យ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធ។
[៣៤៨] សាមញ្ញផល ជាអសង្ខតៈឬ។ អើ។ និព្វានជាទីពឹង ជាទីជ្រក ជាទីរលឹក ជាទីប្រព្រឹត្តទៅខាងមុខ មិនច្យុត មិនស្លាប់ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សាមញ្ញផលជាអសង្ខតៈ ចុះនិព្វានជាសង្ខតៈឬ។ អើ។ អសង្ខតៈ មានពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អសង្ខតៈ មានពីរឬ។ អើ។ ទីពឹងមានពីរ។បេ។ ការវិនាសក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៤៩] សាមញ្ញផលជាអសង្ខតៈឬ។ អើ។ សាមញ្ញ ជាអសង្ខតៈដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សាមញ្ញ ជាសង្ខតៈឬ។ អើ។ សាមញ្ញផល ជាសង្ខតៈដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សោតាបត្តិផល ជាអសង្ខតៈឬ។ អើ។ សោតាបត្តិមគ្គ ជាអសង្ខតៈដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សោតាបត្តិមគ្គ ជាសង្ខតៈឬ។ អើ។
ចប់ សុញ្ញតាកថា។
សាមញ្ញផលកថា