សោតាបត្តិផល ជា​សង្ខ​តៈ​ដែរ​ឬ។ អ្នក​មិន​គួរ​យ៉ាងនេះ​ទេ។បេ។ សកទាគាមិផល។បេ។ អនាគាមិផល។បេ។ អរហត្តផល ជា​អសង្ខ​តៈ​ឬ។ អើ។ អរហត្តមគ្គ ជា​អសង្ខ​តៈ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អរហត្តមគ្គ ជា​សង្ខ​តៈ​ឬ។ អើ។ អរហត្តផល ជា​សង្ខ​តៈ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សោតាបត្តិផល ជា​អសង្ខ​តៈ សកទាគាមិផល។បេ។ អនាគាមិផល។បេ។ អរហត្តផល ជា​អសង្ខ​តៈ និព្វាន​ជា​អសង្ខ​តៈ​ឬ។ អើ។ អសង្ខ​តៈ មាន ៥ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អសង្ខ​តៈ មាន ៥ ឬ។ អើ។ ទីពឹង មាន ៥។បេ។ ការ​វិនាស​ក្តី​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ សាមញ្ញ​ផល​កថា។


បត្តិ​កថា


 [៣៥០] ការបាន ជា​អសង្ខ​តៈ​ឬ។ អើ។ និព្វាន ជាទី​ពឹង ជាទី​ជ្រក ជាទី​រលឹក ជាទី​ប្រព្រឹត្តទៅ​ខាងមុខ មិន​ច្យុត មិន​ស្លាប់​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការបាន ជា​អសង្ខ​តៈ
ថយ | ទំព័រទី ១៩៧ | បន្ទាប់