ព្រហ្ម​ក្តី ឬក៏​បុគ្គល​ឯណាមួយ​ក្នុង​លោក ជា​អ្នកធានា​ដល់​ធម៌​ទាំង ៤ បាន​ឡើយ។ ធម៌​ទាំង ៤ តើ​ដូចម្តេច។ មិន​មាន​បុគ្គល​ណា​នីមួយ ទោះជា​សមណៈ​ក្តី ព្រាហ្មណ៍​ក្តី ទេវតា​ក្តី មារ​ក្តី ព្រហ្ម​ក្តី ឬក៏​បុគ្គល​ឯណាមួយ​ក្នុង​លោក ជា​អ្នកធានា​ថា សភាវៈ​មាន​សេចក្តី​គ្រាំគ្រា​ជា​ធម្មតា កុំ​គ្រាំគ្រា​ឡើយ សភាវៈ​មាន​សេចក្តី​ឈឺថ្កាត់​ជា​ធម្មតា កុំ​ឈឺថ្កាត់​ឡើយ។បេ។ សភាវៈ​មាន​សេចក្តី​ស្លាប់​ជា​ធម្មតា កុំ​ស្លាប់​ឡើយ។បេ។ កម្ម​ដ៏​លាមក​ទាំងឡាយ​ឯណា ដែល​បុគ្គល​ធ្វើ​ហើយ​ក្នុង​កាលមុន ជា​កម្ម​ប្រកបដោយ​សេចក្តី​សៅហ្មង អាច​ធ្វើឲ្យ​ទៅ​កើត​ភព​ថ្មីទៀត មានទុក្ខ​ជា​កម្រៃ មាន​វិបាក​ជា​ទុក្ខ មាន​ជាតិ​ជរា និង​មរណៈ​តទៅ មិន​មាន​បុគ្គល​ណា​នីមួយ ទោះជា​សមណៈ​ក្តី ព្រាហ្មណ៍​ក្តី ទេវតា​ក្តី មារ​ក្តី ព្រហ្ម​ក្តី ឬក៏​បុគ្គល​ឯណាមួយ​ក្នុង​លោក ជា​អ្នកធានា​ថា វិបាក​របស់​បាបកម្ម​ទាំងនោះ កុំ​កើត​បាន​ឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ មិន​មាន​បុគ្គល​ណា​នីមួយ ទោះជា​សមណៈ​ក្តី ព្រាហ្មណ៍​ក្តី ទេវតា​ក្តី មារ​ក្តី ព្រហ្ម​ក្តី ឬក៏​បុគ្គល​ឯណាមួយ​ក្នុង​លោក ជា​អ្នកធានា​ដល់​ធម៌​ទាំង ៤ នេះ​ឡើយ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា បុគ្គល​ប្រកបដោយ​កម្លាំង​ឫទ្ធិ គប្បី​ឋិតនៅ​អស់​កប្ប​ឡើយ។

ចប់ ឥទ្ធិពល​កថា។

ថយ | ទំព័រទី ២០ | បន្ទាប់