ទីពឹង មាន ៦។បេ។ ការ​វិនាស​ក្តី​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៥៦] បុគ្គល​មិន​គួរ​និយាយ​ថា សេចក្តី​ទៀងទាត់​នៃ​ធម៌​ទាំងពួង ជា​អសង្ខ​តៈ​ទេ​ឬ។ អើ។ សេចក្តី​ទៀងទាត់​នៃ​ធម៌​ទាំងពួង គឺជា​រូប វេទនា សញ្ញា សង្ខារ​ទាំងឡាយ វិញ្ញាណ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ សេចក្តី​ទៀងទាត់​នៃ​ធម៌​ទាំងពួង ជា​អសង្ខ​តៈ។

ចប់ តថតាក​ថា។


កុសល​កថា


 [៣៥៧] និព្វាន​ធាតុ ជាកុសល​ឬ។ អើ។ និព្វាន​ធាតុ ប្រកបដោយ​អារម្មណ៍ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក នៃ​និព្វាន​ធាតុ​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​និព្វាន​ធាតុ មិន​មាន​អារម្មណ៍ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក នៃ​និព្វាន​ធាតុ​នោះ មិន​មាន​ទេ​ឬ។ អើ។ ប្រសិនបើ និព្វាន​ធាតុ មិន​មាន​អារម្មណ៍ ការ​រំពឹង។បេ។ ការ​តាំងចិត្ត​ទុក នៃ​និព្វាន​ធាតុ​នោះ មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា និព្វាន​ធាតុ ជាកុសល​ទេ។
ថយ | ទំព័រទី ២០២ | បន្ទាប់