ជាកុសល។បេ។ អមោហៈ​ជាកុសល។បេ។ សទ្ធា វីរិយៈ សតិ សមាធិ។បេ។ បញ្ញា​ជាកុសល មិន​មាន​អារម្មណ៍ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក​នៃ​បញ្ញា​នោះ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៦០] បុគ្គល​មិន​គួរ​និយាយ​ថា និព្វាន​ធាតុ​ជាកុសល​ទេ​ឬ។ អើ។ ក្រែង​និព្វាន​ធាតុ មិន​មានទោស​ទេ​ឬ។ អើ។ ប្រសិនបើ​និព្វាន​ធាតុ មិន​មានទោស​ទេ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា និព្វាន​ធាតុ​ជាកុសល​ដែរ។

ចប់ កុសល​កថា។


អច្ច​ន្ត​និយាម​តាក​ថា


 [៣៦១] សេ​ចកី្ត​ទៀងទាត់​តែ​ម៉្យាង របស់​បុថុជ្ជន មាន​ដែរ​ឬ។ អើ។ បុ​គ្គ​លសមា្លប់​មាតា ជា​បុគ្គល​ទៀងទាត់​តែ​ម៉្យាង បុ​គ្គ​លសមា្លប់​បិតា។បេ។ បុ​គ្គ​លសមា្លប់​ព្រះអរហន្ត។បេ។ បុ​គ្គ​លញុំាង​ព្រះ​លោហិត​ឲ្យ​ពុះពោរ​ឡើង។បេ។ បុគ្គល​បំបែក​សង្ឃ ជា​បុគ្គល​ទៀងទាត់​តែ​ម៉្យាង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ បេ។ សេចក្តី​ទៀងទាត់​តែ​ម៉្យាង របស់​បុថុជ្ជន មាន​ដែរ​ឬ។ អើ។ វិចិកិច្ឆា នៃ​បុគ្គល​ទៀងទាត់​តែ​ម៉្យាង គប្បី​កើតឡើង​ដែរ​ឬ។ អើ។ ប្រសិនបើ វិចិកិច្ឆា នៃ​បុគ្គល​ទៀងទាត់​តែ​ម៉្យាង គប្បី​កើតឡើង ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា សេចក្តី​ទៀងទាត់​តែ​ម៉្យាង របស់​បុថុជ្ជន មាន​ទេ។
ថយ | ទំព័រទី ២០៤ | បន្ទាប់