[៣៦៥] សស្ស​តទិ​ដិ្ឋ​របស់​បុគ្គល​ទៀង ដោយ​ឧចេ្ឆទ​ទិ​ដិ្ឋ គប្បី​កើតឡើង​ឬ។ អើ។ ប្រសិនបើ សស្ស​តទិ​ដិ្ឋ​របស់​បុគ្គល​ទៀង ដោយ​ឧចេ្ឆទ​ទិ​ដិ្ឋ គប្បី​កើតឡើង មា្នល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា សេចក្តី​ទៀងទាត់​តែ​ម៉្យាង របស់​បុថុជ្ជន មាន​ទេ។
 [៣៦៦] សស្ស​តទិ​ដិ្ឋ​របស់​បុគ្គល​ទៀង ដោយ​ឧចេ្ឆទ​ទិ​ដិ្ឋ មិន​គប្បី​កើតឡើង​ទេ​ឬ។ អើ។ (បុគ្គល​នោះ) លះបង់ (សស្ស​តទិ​ដិ្ឋ) ហើយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ (បុគ្គល​នោះ) លះបង់ (សស្ស​តទិ​ដិ្ឋ) ហើយ​ឬ។ អើ។ (លះបង់) ដោយ​សោតាបត្តិ​មគ្គ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ (លះបង់) ដោយ​សកទាគាមិមគ្គ។បេ។ ដោយ​អរហត្តមគ្គ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ (លះបង់) ដោយ​មគ្គ ដូ​ចមេ្តច។ ដោយ​មគ្គ​ជាអកុសល។ មគ្គ​ជាអកុសល។បេ។ មា្នល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​ទៀង​ដោយ​ឧចេ្ឆទ​ទិ​ដិ្ឋ លះបង់​សស្ស​តទិ​ដិ្ឋ ដោយ​មគ្គ​ជាអកុសល​ទេ។
ថយ | ទំព័រទី ២០៧ | បន្ទាប់