បញ្ញិ​ន្ទ្រិយ​ជា​លោ​កិយៈ មិន​មាន​ទេ​ឬ។ អើ។ បញ្ញា​ជា​លោ​កិយៈ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៧១] សទ្ធា​ជា​លោ​កិយៈ មាន​ដែរ​ឬ។ អើ។ សទ្ធិន្ទ្រិយ​ជា​លោ​កិយៈ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វីរិយៈ។បេ។ សតិ។បេ។ សមាធិ។បេ។ បញ្ញា​ជា​លោ​កិយៈ មាន​ដែរ​ឬ។ អើ។ បញ្ញិ​ន្ទ្រិយ​ជា​លោ​កិយៈ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៧២] មនៈ​ជា​លោ​កិយៈ មាន ចុះ​មនិន្ទ្រិយ​ជា​លោ​កិយៈ មាន​ដែរ​ឬ។ អើ។ សទ្ធា​ជា​លោ​កិយៈ មាន ចុះ​សទ្ធិន្ទ្រិយ​ជា​លោ​កិយៈ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ មនៈ​ជា​លោ​កិយៈ មាន ចុះ​មនិន្ទ្រិយ​ជា​លោ​កិយៈ មាន​ដែរ​ឬ។ អើ។ បញ្ញា​ជា​លោ​កិយៈ មាន ចុះ​បញ្ញិ​ន្ទ្រិយ​ជា​លោ​កិយៈ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៧៣] សោមនស្ស​ជា​លោ​កិយៈ មាន ចុះ​សោ​មនស្សិ​ន្ទ្រិយ​ជា​លោ​កិយៈ មាន។បេ។ ជីវិត​ជា​លោ​កិយៈ មាន ចុះ​ជីវិតិន្ទ្រិយ​ជា​លោ​កិយៈ មាន​ដែរ​ឬ។ អើ។ សទ្ធា​ជា​លោ​កិយៈ មាន ចុះ​សទ្ធិន្ទ្រិយ​ជា​លោ​កិយៈ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ជីវិត​ជា​លោ​កិយៈ មាន ចុះ​ជី​វិ​តន្រ្ទិយ​ជា​លោ​កិយៈ មាន​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ២១០ | បន្ទាប់