ក្រែង​ការ​ដឹង ការ​ដឹង​ច្បាស់ ការពិចារណា។បេ។ ការ​ចូល​ទៅ​ជិត​កំណត់​ចំពោះ របស់​បុថុជ្ជន មាន​ដែរ​ឬ។ អើ។ ប្រសិនបើ ការ​ដឹង ការ​ដឹង​ច្បាស់ ការពិចារណា។បេ។ ការ​ចូល​ទៅ​ជិត​កំណត់​ចំពោះ របស់​បុថុជ្ជន មាន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ញាណ​របស់​បុថុជ្ជន មិន​មាន​ទេ។
 [៣៨៤] ញាណ​របស់​បុថុជ្ជន មិន​មាន​ទេ​ឬ។ អើ។ បុថុជ្ជន គប្បី​ចូលកាន់​បឋមជ្ឈាន បាន​ដែរ​ឬ។ អើ។ ប្រសិនបើ បុថុជ្ជន​គប្បី​ចូលកាន់​បឋមជ្ឈាន​បាន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ញាណ​របស់​បុថុជ្ជន មិន​មាន​ទេ។
 [៣៨៥] បុថុជ្ជន គប្បី​ចូលកាន់​ទុតិយជ្ឈាន។បេ។ កាន់​តតិយជ្ឈាន... កាន់​ចតុត្ថជ្ឈាន។បេ។ កាន់​អាកាសានញ្ចាយតនៈ គប្បី​ចូលកាន់​វិ​ញ្ញាណ​ញ្ចា​យតនៈ... កាន់​អា​កិ​ញ្ចញ្ញា​យតនៈ... កាន់​នេវ​សញ្ញា​នា​សញ្ញា​យតនៈ បុថុជ្ជន គប្បី​ឲ្យ​ទាន។បេ។ ឲ្យ​ចីវរ។បេ។ ឲ្យ​បិណ្ឌបាត ឲ្យ​សេនាសនៈ។បេ។ ឲ្យ​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​ដែរ​ឬ។ អើ។ ប្រសិនបើ បុថុជ្ជន
ថយ | ទំព័រទី ២១៨ | បន្ទាប់