[៣៧] តំណនៃចិត្ត ជាសមាធិឬ។ អើ។ តំណនៃអកុសលចិត្ត ជាសមាធិឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ តំណនៃចិត្តដែលប្រកបដោយរាគៈ។បេ។ ប្រកបដោយទោសៈ។បេ។ ប្រកបដោយមោហៈ។បេ។ ប្រកបដោយអនោត្តប្បៈ ជាសមាធិឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៨] បុគ្គលមិនគួរនិយាយថា តំណនៃចិត្ត ជាសមាធិទេឬ។ អើ។ ក្រែងព្រះមានព្រះភាគត្រាស់ថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ តថាគត មិនញាប់ញ័រដោយកាយ មិនពោលវាចា អាចដើម្បីនៅជាអ្នកទទួលសេចក្តីសុខតែម្យ៉ាង អស់យប់ និងថ្ងៃទាំងឡាយ ៧ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ តំណនៃចិត្ត ជាសមាធិ។
[៣៩] ធម្មដ្ឋិតតា (ការតាំងនៅនៃធម៌ គឺបដិច្ចសមុប្បាទ) សម្រេចឬ។ អើ។ ការតំាងនៅនៃធម្មដ្ឋិតតានោះ សម្រេចឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការតំាងនៅនៃធម្មដ្ឋិតតានោះ សម្រេចឬ។ អើ។

ចប់ សមាធិកថា។
ធម្មដ្ឋិតតាកថា