[៣៨៨] ហេតុ​នៃ​កម្ម ក្នុង​ឋានមនុស្ស មាន ចុះ​ពួក​អ្នកធ្វើ​កម្ម (ធ្វើទោស) មាន​ដែរ​ឬ។ អើ។ ហេតុ​នៃ​កម្ម ក្នុង​ឋាននរក មាន ចុះ​ពួក​និរយបាល មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ហេតុ​នៃ​កម្ម​ក្នុង​ឋាននរក មាន ចុះ​ពួក​និរយបាល មិន​មាន​ទេ​ឬ។ អើ។ ហេតុ​នៃ​កម្ម​ក្នុង​ឋានមនុស្ស មាន ចុះ​ពួក​និរយបាល មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៨៩] ពួក​និរយបាល ក្នុង​ឋាននរក មាន​ដែរ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា
ស្តេច​វេស្សភូ មិន​បៀតបៀន ស្តេច​ប្រេត ស្តេច​សោមៈ ស្តេច​យមៈ ស្តេច​វេស្សវ័ណ ក៏​មិន​បៀតបៀន​ដែរ មានតែ​កម្ម​របស់​ខ្លួន រមែង​បៀតបៀន​សត្វ​ដែល​ច្យុត​ចាកលោក​នេះ ទៅកាន់បរលោក ក្នុង​ឋាននរក​នោះ

ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ ពួក​និរយបាល ក្នុង​ឋាននរក មិន​មាន​ទេ។
 [៣៩០] ពួក​និរយបាល ក្នុង​ឋាននរក មិន​មាន​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​និរយបាល
ថយ | ទំព័រទី ២២០ | បន្ទាប់