អដ្ឋង្គិក​មគ្គ ប្រសើរ​ជាង​មគ្គ​ទាំងឡាយ បទ​គឺ​អរិយសច្ច ៤ ប្រសើរ​ជាង​សច្ចៈ​ទាំងឡាយ ធម៌​មាន​រាគៈ​ទៅ​ប្រាស​ហើយ ប្រសើរ​ជាង​ធម៌​ទាំងឡាយ ព្រះមានព្រះភាគ​ព្រះអង្គ​មាន​ចក្ខុ ប្រសើរ​ជាង​សត្វ​ជើង​ពីរ​ទាំងឡាយ

ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ មគ្គ ឈ្មោះថា ប្រកបដោយ​អង្គ ៨។
 [៣៩៦] សម្មាវាចា ជា​អង្គ​នៃ​មគ្គ សម្មាវាចា​នោះ​ឯង មិនមែន​ជា​តួម​គ្គ​ទេ​ឬ។ អើ។ សម្មាទិដ្ឋិ ជា​អង្គ​នៃ​មគ្គ សម្មាទិដ្ឋិ​នោះ​ឯង មិនមែន​ជា​តួម​គ្គ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សម្មាវាចា​ជា​អង្គ​នៃ​មគ្គ សម្មាវាចា​នោះ​ឯង មិនមែន​ជា​តួម​គ្គ​ទេ​ឬ។ អើ។ សម្មាសង្កប្បៈ។បេ។ សម្មា​វាយាមៈ។បេ។ សម្មាសតិ។បេ។ សម្មាសមាធិ ជា​អង្គ​នៃ​មគ្គ សម្មាសមាធិ​នោះ​ឯង មិនមែន​ជា​តួ​នៃ​មគ្គ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សម្មា​កម្មន្តៈ។បេ។ សម្មាអាជីវៈ ជា​អង្គ​នៃ​មគ្គ សម្មាអាជីវៈ​នោះ​ឯង មិនមែន​ជា​តួម​គ្គ​ទេ​ឬ។ អើ។ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ ជា​អង្គ​នៃ​មគ្គ សម្មាសមាធិ​នោះ​ឯង មិនមែន​ជា​តួម​គ្គ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២២៥ | បន្ទាប់