ញាណ​កថា


 [៤០០] ញាណ មាន​វត្ថុ ១២(១) ជា​លោ​កុត្ត​រៈ​ឬ។ អើ។ លោកុត្តរ​ញាណ មាន ១២ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ លោកុត្តរ​ញាណ​មាន ១២ ឬ។ អើ។ សោតាបត្តិ​មគ្គ មាន ១២ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សោតាបត្តិ​មគ្គ មាន ១២ ឬ។ អើ។ សោតាបត្តិផល មាន ១២ ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សកទាគាមិមគ្គ។បេ។ អនាគាមិមគ្គ។បេ។ អរហត្តមគ្គ មាន ១២ ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អរហត្តមគ្គ មាន ១២ ឬ។ អើ។ អរហត្តផល មាន ១២ ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤០១] បុគ្គល​មិន​គួរ​និយាយ​ថា ញាណ មាន​វត្ថុ ១២ ជា​លោ​កុត្ត​រៈ​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ចក្ខុ​កើតឡើង​ហើយ ញាណ​កើតឡើង​ហើយ បញ្ញា​កើតឡើង​ហើយ វិ​ជា្ជ​កើតឡើង​ហើយ ពន្លឺ​កើតឡើង​ហើយ ដល់​តថាគត ក្នុង​ធម៌​ទាំងឡាយ​ដែល​តថាគត​មិនដែល​បានឮ​ក្នុង​កាលមុន​ថា នេះ​ទុក្ខ​ឈ្មោះថា​អរិយសច្ច​ដូច្នេះ ម្នាល​ភិក្ខុ​ទាំងឡាយ។បេ។
(១)សំដៅយក​ញាណ មាន​អាការៈ ១២ ក្នុង​កាល​សំដែង​ធម្មចក្រ ត្រង់​សច្ចៈ​ទាំង ៤ ក្នុង​សច្ចៈ​មួយ មាន​ញាណ​បីៗ គឺ​សច្ចញ្ញាណ ១ កិច្ច​ញ្ញាណ ១ កត​ញ្ញាណ ១ រួម​ជា​ញាណ ១២។
ថយ | ទំព័រទី ២២៨ | បន្ទាប់