បុគ្គល​ណាមួយ ធ្វើ​អកុសល ក្នុង​កាលមុន ធ្វើកុសល ក្នុង​កាល​ជា​ខាងក្រោយ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ណាមួយ ធ្វើអំពើ​ប្រកបដោយ​អាសវៈ។បេ។ ប្រកបដោយ​កិលេស ក្នុង​កាលមុន ធ្វើអំពើ​មិន​ប្រកបដោយ​កិលេស ក្នុង​កាល​ជា​ខាងក្រោយ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤០៤] បុគ្គល​បាន​ធ្វើ​សាសនា របស់​តថាគត ជាថ្មី​វិញ​ដែរ​ឬ។ អើ។ បុគ្គល បាន​ធ្វើស​តិ​ប្ប​ដ្ឋាន​ជាថ្មី​វិញ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល បាន​ធ្វើ​សម្ម​ប្ប​ធាន ឥទ្ធិបាទ ឥន្ទ្រិយ ពលៈ។បេ។ ពោជ្ឈង្គៈ​ជាថ្មី​វិញ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​បាន​ធ្វើ​អកុសល ក្នុង​កាលមុន ធ្វើកុសល ក្នុង​កាល​ជា​ខាងក្រោយ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​បាន​ធ្វើអំពើ​ប្រកបដោយ​អាសវៈ។បេ។ ប្រកបដោយ​កិលេស ក្នុង​កាលមុន ធ្វើអំពើ​មិន​ប្រកបដោយ​កិលេស ក្នុង​កាល​ជា​ខាងក្រោយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ សាសនា​កថា។

ថយ | ទំព័រទី ២៣២ | បន្ទាប់