[៤១៣] បុគ្គលមិនគួរនិយាយថា សេចក្តីសម្រេចតាមប្រាថ្នា នៃព្រះពុទ្ធទាំងឡាយក្តី នៃសាវ័កទាំងឡាយក្តី មានទេឬ។ អើ។ ក្រែងព្រះបិលិន្ទវច្ឆៈមានអាយុ មុជជ្រែកប្រាសាទមាសរបស់ស្តេច ទ្រង់ព្រះនាម មាគធសេនិយពិម្ពិសារ ចុះមាស មាននៅជាធម្មតាឬ។ អើ។ ប្រសិនបើ បិលិន្ទវច្ឆៈមានអាយុ មុជជ្រែកប្រាសាទមាសរបស់ស្តេចទ្រង់ព្រះនាម មាគធសេនិយពិម្ពិសារ មាស មាននៅជាធម្មតា ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សេចក្តីសម្រេចតាមប្រាថ្នា នៃព្រះពុទ្ធទាំងឡាយក្តី នៃសាវ័កទាំងឡាយក្តី មាន។
[៤១៤] ភាវៈនៃព្រះពុទ្ធទាំងឡាយ ថោកទាប និងថ្លៃថ្លា ជាងព្រះពុទ្ធទាំងឡាយ មានដែរឬ។ អើ។ (ភាវៈនៃព្រះពុទ្ធទាំងឡាយ ថោកទាប និងថ្លៃថ្លា ជាងព្រះពុទ្ធទាំងឡាយ) ដោយសតិប្បដ្ឋានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ដោយសម្មប្បធាន។បេ។ ដោយឥទ្ធិបាទ ដោយឥន្រ្ទិយ ដោយពលៈ ដោយពោជ្ឈង្គៈ ដោយវសីភាព។បេ។ ដោយសព្វញ្ញុតញ្ញាណទស្សនៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ ឥទ្ធិកថា។
ពុទ្ធកថា

ចប់ ពុទ្ធកថា។