សព្វ​ទិសា​កថា


 [៤១៥] ព្រះពុទ្ធ​ទាំងឡាយ ឋិតនៅ​សព្វ​ទិស​ឬ។ អើ។ ព្រះពុទ្ធ​ឋិតនៅ​ក្នុង​ទិសខាងកើត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះពុទ្ធ​ឋិតនៅ​ក្នុង​ទិសខាងកើត​ឬ។ អើ។ ព្រះមានព្រះភាគ​អង្គ​នោះ មាន​ព្រះនាម​ដូចម្តេច មាន​ជាតិ​ដូចម្តេច មាន​គោត្រ​ដូចម្តេច មាតាបិតា​របស់​ព្រះមានព្រះភាគ​អង្គ​នោះ មាន​នាម​ដូចម្តេច គូ​នៃ​សាវ័ក​របស់​ព្រះមានព្រះភាគ​អង្គ​នោះ មាន​នាម​ដូចម្តេច ឧបដ្ឋាក​របស់​ព្រះមានព្រះភាគ​អង្គ​នោះ មាន​នាម​ដូចម្តេច ទ្រទ្រង់​ចីវរ​យ៉ាងណា ទ្រទ្រង់​បាត្រ​យ៉ាងណា (គង់នៅ) ក្នុង​ស្រុក‌ ឬនិគម ក្នុង​នគរ ឬដែន ឬក៏​ជនបទ​ណា។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះពុទ្ធ​ឋិតនៅ​ក្នុង​ទិសខាងត្បូង។បេ។ ក្នុង​ទិសខាងលិច។បេ។ ក្នុង​ទិសខាងជើង។បេ។ ក្នុង​ទិស​ខាងក្រោម​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះពុទ្ធ​ឋិតនៅ​ក្នុង​ទិស​ខាងក្រោម​ឬ។ អើ។ ព្រះមានព្រះភាគ​អង្គ​នោះ មាន​ព្រះនាម​ដូចម្តេច។បេ។ (គង់នៅ) ក្នុង​ជនបទ​ណា។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះពុទ្ធ​ឋិតនៅ​ក្នុង​ទិស​ខាងលើ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះពុទ្ធ​ឋិតនៅ​ក្នុង​ទិស​ខាងលើ​ឬ។ អើ។ ព្រះពុទ្ធ​ឋិតនៅ​ក្នុង​ចាតុម្មហារាជិកា។បេ។ ឋិតនៅ​ក្នុង​តាវត្តឹង្ស
ថយ | ទំព័រទី ២៣៨ | បន្ទាប់