[៤១៨] រូប​ជា​និ​យតៈ ដោយ​អត្ថ​ថា​វិនាស​ឬ។ អើ។ (រូប) ជា​មិច្ឆត្ត​និ​យតៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ (រូប) ជា​សម្មត្តនិ​យតៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វេទនា។បេ។ សញ្ញា។បេ។ សង្ខារ​ទាំងឡាយ។បេ។ វិញ្ញាណ​ជា​និ​យតៈ ដោយ​អត្ថ​ថា​ដឹង​ច្បាស់​ឬ។ អើ។ (វិញ្ញាណ) ជា​មិច្ឆត្ត​និ​យតៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ (វិញ្ញាណ) ជា​សម្មត្តនិ​យតៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤១៩] បុគ្គល​មិន​គួរ​ពោល​ថា រូប​ជា​និ​យតៈ ដោយ​អត្ថ​ថា​វិនាស។បេ។ វេទនា។បេ។ សញ្ញា។បេ។ សង្ខារ​ទាំងឡាយ។បេ។ វិញ្ញាណ​ជា​និ​យតៈ ដោយ​អត្ថ​ថា​ដឹង​ច្បាស់​ទេ​ឬ។ អើ។ រូប​ក៏​មាន វេទនា​ក៏​មាន សញ្ញា​ក៏​មាន សង្ខារ​ទាំងឡាយ ក៏​មាន វិញ្ញាណ​ក៏​មាន វេទនា សញ្ញា សង្ខារ​ទាំងឡាយ។បេ។ វិញ្ញាណ រូប​ក៏​មាន វេទនា​ក៏​មាន សញ្ញា​ក៏​មាន សង្ខារ​ទាំងឡាយ​ក៏​មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ ព្រោះហេតុនោះ រូប​ជា​និ​យតៈ ដោយ​អត្ថ​ថា​វិនាស វេទនា។បេ។ សញ្ញា សង្ខា​រទាំង​ទ្បាយ។បេ។ វិញ្ញាណ​ជា​និ​យតៈ ដោយ​អត្ថ​ថា​ដឹង​ច្បាស់។

ចប់ ធម្មកថា។

ថយ | ទំព័រទី ២៤០ | បន្ទាប់