បរិនិព្វានកថា
[៤២៤] បរិនិព្វាន ព្រោះមិនលះបង់សញ្ញោជនៈតិចតួច មានដែរឬ។ អើ។ បរិនិព្វាន ព្រោះមិនលះបង់សក្កាយទិដ្ឋិ។បេ។ ព្រោះមិនលះបង់អនោត្តប្បៈតិចតួច មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤២៥] បរិនិព្វាន ព្រោះមិនលះបង់សញ្ញោជនៈតិចតួច មានដែរឬ។ អើ។ ព្រះអរហន្តប្រកបដោយរាគៈ។បេ។ ប្រកបដោយកិលេសដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងព្រះអរហន្ត មិនមានរាគៈ។បេ។ មិនមានកិលេសទេឬ។ អើ។ ប្រសិនបើ ព្រះអរហន្តមិនមានរាគៈ។បេ។ មិនមានកិលេសទេ។ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បរិនិព្វាន ព្រោះមិនលះបង់សញ្ញោជនៈតិចតួច មានទេ។
[៤២៦] បុគ្គលមិនគួរនិយាយថា បរិនិព្វាន ព្រោះមិនលះបង់សញ្ញោជនៈតិចតួច មានទេឬ។ អើ។ ព្រះអរហន្ត ដឹងពុទ្ធវិស័យទាំងអស់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រោះហេតុនោះ បរិនិព្វាន ព្រោះមិនលះបង់សញ្ញោជនៈតិចតួច មាន។
ចប់ បរិនិព្វានកថា។