ក្រែង​ព្រះអរហន្ត មិន​លះបង់ មិន​ប្រកាន់ លុះ​លះបង់​ហើយ ឋិតនៅ មិន​កកាយ​ចេញ មិន​កៀរគរ លុះ​មិន​កកាយ​ចេញ​ហើយ ឋិតនៅ ក្រែង​ព្រះអរហន្ត មិន​កំចាត់​ចេញ មិន​ប្រមូល​មក លុះ​កំចាត់​ចេញ​ហើយ ឋិតនៅ​ឬ។ អើ។ ប្រសិនបើ ព្រះអរហន្ត មិន​កំចាត់​ចេញ មិន​ប្រមូល​មក លុះ​កំចាត់​ចេញ​ហើយ ឋិតនៅ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ព្រះអរហន្ត មាន​កុសល​ចិត្ត ហើយ​បរិនិព្វាន​ទេ។
 [៤២៩] បុគ្គល​មិន​គួរ​និយាយ​ថា ព្រះអរហន្ត មាន​កុសល​ចិត្ត ហើយ​បរិនិព្វាន​ទេ​ឬ។ អើ។ ក្រែង​ព្រះអរហន្ត មាន​សតិ​តំ​កល់​នៅ​ស៊ប់ មានស្មារតី​ដឹងខ្លួន ហើយ​បរិនិព្វាន​ឬ។ អើ។ ប្រសិនបើ ព្រះអរហន្ត មាន​សតិ​តំ​កល់​នៅ​ស៊ប់ មានស្មារតី​ដឹងខ្លួន ហើយ​បរិនិព្វាន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា ព្រះអរហន្ត​មាន​កុសល​ចិត្ត ហើយ​បរិនិព្វាន។

ចប់ កុសល​ចិត្ត​កថា។


អានេ​ញ្ជ​កថា


 [៤៣០] ព្រះអរហន្ត ឋិតនៅ​ក្នុង​សេចក្តី​មិន​ញាប់ញ័រ ហើយ​បរិនិព្វាន​ឬ។ អើ។ ក្រែង​ព្រះអរហន្ត ឋិតនៅ​ក្នុង​បកតិ​ចិត្ត(១) (ចិត្តជា​ប្រក្រតី) ហើយ​បរិនិព្វាន​ឬ។ អើ។ ប្រសិនបើ ព្រះអរហន្ត
(១)បាន​ដល់ ភវ​ង្គ​ចិត្ត។
ថយ | ទំព័រទី ២៤៦ | បន្ទាប់