[៤៣៩] បុគ្គល​គប្បី​កាន់​យក​ទ្រព្យ​ដែលគេ​មិន​ឲ្យ ដោយ​ការយល់​សប្តិ។បេ។ គប្បី​ពោល​ពាក្យ​កុហក ពោល​ពាក្យ​ញុះញង់ ពោល​ពាក្យទ្រគោះ ពោល​ពាក្យ​រោយរាយ គប្បី​កាត់​នូវ​ទី-ត ប្លន់​អ្នកស្រុក ប្លន់​យក​ទ្រព្យ​ផ្ទះ​មួយ ឈរ​ចំា​ដណ្តើម​ទ្រព្យ​គេ​ក្បែរផ្លូវ លួច​ប្រពន្ធ​បុគ្គល​ដទៃ ធ្វើអំពើ​សម្លាប់​អ្នកស្រុក ធ្វើអំពើ​សម្លាប់​អ្នក​និគម សេព​មេថុនធម្ម ដោយ​ការយល់​សប្តិ អសុចិ​របស់​បុគ្គល​ដែល​កំពុង​យល់សប្តិ គប្បី​ហូរចេញ និង​បុគ្គល​គប្បី​ឲ្យ​ទាន គប្បី​ឲ្យ​ចីវរ ឲ្យ​បិណ្ឌបាត ឲ្យ​សេនាសនៈ ឲ្យ​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ ឲ្យ​គ្រឿង​ស៊ី ឲ្យ​គ្រឿង​បរិភោគ ឲ្យទឹក​ផឹក ថ្វាយបង្គំ​ចេតិយ បំពាក់​ផ្កាកម្រង បំពាក់​គ្រឿងក្រអូប លាប​នូវ​គ្រឿង​លាប លើ​ចេតិយ។បេ។ ធ្វើ​អភិ​ទក្សិណ​ចេតិយ ដោយ​ការយល់​សប្តិ មាន​ដែរ​ឬ។ អើ។ ប្រសិនបើ បុគ្គល​គប្បី​ធ្វើ​អភិ​ទក្សិណ​ចេតិយ ដោយ​ការយល់​សប្តិ​បាន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ចិត្ត​ទាំងអស់​របស់​បុគ្គល​ដែល​កំពុង​យល់សប្តិ ជា​អព្យាក្រឹត​ទេ។
ថយ | ទំព័រទី ២៥១ | បន្ទាប់