[៤៤២] ភាព​នៃ​អា​សេវន​ប្ប​ច្ច័​យនីមួយ មិន​មាន​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អទិន្នាទាន បុគ្គល​សេព​ហើយ ចម្រើន​ហើយ ធ្វើឲ្យ​ច្រើន​ហើយ ប្រព្រឹត្តទៅ​ព្រម​ដើម្បី​នរក ប្រព្រឹត្តទៅ​ព្រម ដើម្បី​កំណើត​តិរច្ឆាន ប្រព្រឹត្តទៅ​ព្រម ដើម្បី​ប្រេតវិស័យ ផល​នៃ​អទិន្នាទាន ដែល​ស្រាលស្តើង​ជាងគេ​ទាំងអស់ របស់​សត្វ​ដែល​កើតជា​មនុស្ស រមែង​ប្រព្រឹត្តទៅ​ព្រម ដើម្បី​សេចក្តី​វិនាស​នៃ​ភោគៈ។បេ។ ផល​នៃ​កា​មេ​សុ​មិច្ឆាចារ ដែល​ស្រាលស្តើង​ជាងគេ​ទាំងអស់ របស់​សត្វ​ដែល​កើតជា​មនុស្ស រមែង​ប្រព្រឹត្តទៅ​ព្រម ដើម្បី​សត្រូវ និង​ពៀរ។បេ។ ផល​នៃ​មុសាវាទ ដែល​ស្រាលស្តើង​ជាងគេ​ទាំងអស់ របស់​សត្វ​ដែល​កើតជា​មនុស្ស រមែង​ប្រព្រឹត្តទៅ​ព្រម ដើម្បី​ការ​ពោល​បង្កាច់​ដោយ​ពាក្យ​មិន​ពិត។បេ។ ផល​នៃ​បិ​សុ​ណា​វាចា ដែល​ស្រាលស្តើង​ជាងគេ​ទាំងអស់ របស់​សត្វ​ដែល​កើតជា​មនុស្ស រមែង​ប្រព្រឹត្តទៅ​ព្រម ដើម្បី​បែក​ចាក​មិត្រ។បេ។ ផល​នៃ​ផរុសវាចា ដែល​ស្រាលស្តើង​ជាងគេ​ទាំងអស់ របស់​សត្វ​ដែល​កើតជា​មនុស្ស រមែង​ប្រព្រឹត្តទៅ​ព្រម ដើម្បី​សំឡេង​មិនជា​ទីគាប់ចិត្ត។បេ។ ផល​នៃ​សម្ផ​ប្ប​លា​បៈ ដែល​ស្រាលស្តើង​ជាងគេ​ទាំងអស់ របស់​សត្វ​ដែល​កើតជា​មនុស្ស រមែង​ប្រព្រឹត្តទៅ​ព្រម ដើម្បី​វាចា​ដែលគេ​មិន​គប្បី​កាន់​យក។បេ។
ថយ | ទំព័រទី ២៥៣ | បន្ទាប់