ក្នុង​ក៏​មិន​បែកធ្លាយ រូប​ខាងក្រៅ​ក៏​មកកាន់​រង្វង់​នៃ​ចក្ខុ ទាំង​ការពិចារណា​ដ៏​សមគួរ​ដល់​ចក្ខុ និង​រូប​នោះ ក៏​មាន ការ​កើត​ប្រាកដ​នៃ​វិញ្ញាណ​ភាព ដ៏​សមគួរ​ដល់​ចក្ខុ និង​រូប​នោះ ទើប​មាន យ៉ាងនេះ​ឯង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា ចក្ខា​យតនៈ កើតជា​មួយ​នឹង​ចក្ខុវិញ្ញាណ​ទេ។
 [៤៤៩] សោតាយតនៈ។បេ។ ឃានាយតនៈ។បេ។ ជិវ្ហាយតនៈ។បេ។ កាយាយតនៈ កើតជា​មួយ​នឹង​កាយវិញ្ញាណ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កាយាយតនៈ កើតជា​មួយ​នឹង​កាយវិញ្ញាណ​ឬ។ អើ។ ក្រែង​ព្រះ​សារីបុត្ត​មាន​អាយុ បាន​ពោល​ដូច្នេះ​ថា ម្នាល​អាវុសោ កាយ​ខាងក្នុង​មិន​បែកធ្លាយ​មែន តែ​ផោដ្ឋព្វៈ​ខាងក្រៅ​ក៏​មិន​មកកាន់​រង្វង់ (ការពិចារណា​ដ៏​សមគួរ​ដល់​កាយ និង​ផោដ្ឋព្វៈ​នោះ) ក៏​មិន​មាន។បេ។ ម្នាល​អាវុសោ កាយ​ខាងក្នុង​មិន​បែកធ្លាយ​ផង ផោដ្ឋព្វៈ​ខាងក្រៅ មកកាន់​រង្វង់​នៃ​ចក្ខុ​ផង​មែន (តែ​ការពិចារណា ដ៏​សមគួរ​ដល់​កាយ និង​ផោដ្ឋព្វៈ​នោះ) ក៏​មិន​មាន។បេ។ ម្នាល​អាវុសោ លុះតែ​កាយ​ខាងក្នុង​ក៏​មិន​បែ​កធា្លយ ផោដ្ឋព្វៈ​ខាងក្រៅ​មកកាន់​រង្វង់​នៃ​ចក្ខុ ការពិចារណា​ដ៏​សមគួរ​ដល់​កាយ និង​ផោដ្ឋព្វៈ​នោះ​ក៏​មាន ការ​កើត​ប្រាកដ​នៃ​វិញ្ញាណ​ភាព ដ៏​សមគួរ​ដល់​កាយ និង​ផោដ្ឋព្វៈ​នោះ ទើប​មាន យ៉ាងនេះ​ឯង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។
ថយ | ទំព័រទី ២៥៧ | បន្ទាប់