អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ចេតនា​ទាំងអស់ ប្រកបដោយ​វិបាក​ដែរ​ឬ។ អើ។ ចេតនា​ជា​រូ​បាវ​ចរៈ អរូ​បាវ​ចរៈ អប​រិយា​បន្នៈ ជា​វិបាក និង​អព្យាក្រឹត ប្រកបដោយ​វិបាក​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ចេតនា​ទាំងអស់ ប្រកបដោយ​វិបាក​ឬ។ អើ។ ចេតនា​ជា​កាមាវច​រៈ ជា​កិរិយា និង​អព្យាក្រឹត ប្រកបដោយ​វិបាក​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ចេតនា​ទាំងអស់ ប្រកបដោយ​វិបាក​ដែរ​ឬ។ អើ។ ចេតនា ជា​រូ​បាវ​ចរៈ អរូ​បាវ​ចរៈ ជា​កិរិយា និង​អព្យាក្រឹត ប្រកបដោយ​វិបាក​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៩] ចេតនា ជា​វិបាក និង​អព្យាក្រឹត មិន​មាន​វិបាក​ទេ​ឬ។ អើ។ ប្រសិនបើ ចេតនា​ជា​វិបាក និង​អព្យាក្រឹត មិន​មាន​វិបាក​ទេ មា្នល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ចេតនា​ទាំងអស់ ប្រកបដោយ​វិបាក​ទេ។
 [៥០] ចេតនា ជា​កិរិយា និង​អព្យាក្រឹត មិន​មាន​វិបាក​ទេ​ឬ។ អើ។ ប្រសិនបើ ចេតនា​ជា​កិរិយា និង​អព្យាក្រឹត មិន​មាន​វិបាក​ទេ មា្នល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ចេតនា​ទាំងអស់ ប្រកបដោយ​វិបាក​ទេ។
 [៥១] ចេតនា ជា​កាមាវច​រៈ រូ​បាវ​ចរៈ អរូ​បាវ​ចរៈ អប​រិយា​បន្នៈ​ជា​វិបាក និង​អព្យាក្រឹត មិន​មាន​វិបាក​ទេ​ឬ។ អើ។ ប្រសិនបើ ចេតនា ជា​អប​រិយា​បន្នៈ ជា​វិបាក និង​អព្យាក្រឹត មិន​មាន​វិបាក​ទេ មា្នល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ចេតនា​ទាំងអស់ ប្រកបដោយ​វិបាក​ទេ។
ថយ | ទំព័រទី ៣០ | បន្ទាប់