[៧៧] បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ លះបង់​ទុគ្គតិ​ដែរ​ឬ។ អើ។ បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ គប្បី​ត្រេកអរ​ក្នុង​សម្លេង​ប្រកបដោយ​សេចក្តី​វិនាស។បេ។ ក្នុង​ក្លិន។បេ។ ក្នុង​រស។បេ។ ក្នុង​ផោដ្ឋព្វៈ។បេ។ គប្បី​សេព​នូវ​មេថុនធម្ម ដោយ​ស្រី​អមនុស្ស តិរច្ឆាន​ញី ដោយ​នាគ​កញ្ញា គប្បី​ទទួល​ពពែ និង​ចៀម ទទួល​មាន់ និង​ជ្រូក ទទួល​ដំរី គោ សេះឈ្មោល និង​សេះញី។បេ។ ទទួល​ទទា ចាប ក្ងោក ចចាត​ដែរ​ឬ។ អើ។ ប្រសិនបើ បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ គប្បី​ទទួល​ទទា ចាប ក្ងោក ចចាត​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ លះបង់​ទុគ្គតិ​ទេ។
 [៧៨] បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ លះបង់​ទុគ្គតិ ចុះ​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ គប្បី​ត្រេកអរ​ក្នុង​រូប​ប្រកបដោយ​សេចក្តី​វិនាស​ដែរ​ឬ។ អើ។ ព្រះអរហន្ត លះបង់​ទុគ្គតិ ចុះ​ព្រះអរហន្ត គប្បី​ត្រេកអរ​ក្នុង​រូប​ប្រកបដោយ​សេចក្តី​វិនាស​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ លះបង់​ទុគ្គតិ ចុះ​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ គប្បី​ត្រេកអរ​ក្នុង​សម្លេង​ប្រកបដោយ​សេចក្តី​វិនាស។បេ។ ក្នុង​ក្លិន។បេ។
ថយ | ទំព័រទី ៤២ | បន្ទាប់