[៨០] បុគ្គល​មិន​គួរ​និយាយ​ថា បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ លះបង់​ទុគ្គតិ​ទេ​ឬ។ អើ។ បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ គប្បី​កើត​ក្នុង​នរក។បេ។ កើត​ក្នុង​កំណើត​តិរច្ឆាន។បេ។ កើត​ក្នុង​បិ​ត្តិ​វិស័យ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ លះបង់​ទុគ្គតិ។

ចប់ ទុគ្គតិ​កថា។


សត្តម​ភវិ​កក​ថា


 [៨១] បុគ្គល​មិន​គួរ​និយាយ​ថា បុគ្គល​ដែល​កើត​ក្នុង​ភព​ជាគម្រប់ ៧ លះបង់​ទុគ្គតិ​ទេ​ឬ។ អើ។ បុគ្គល​ដែល​កើត​ក្នុង​ភព​ជាគម្រប់ ៧ គប្បី​កើត​ក្នុង​នរក កើត​ក្នុង​កំណើត​តិរច្ឆាន កើត​ក្នុង​បិ​ត្តិ​វិស័យ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ បុគ្គល​ដែល​កើត​ក្នុង​ភព​ជាគម្រប់ ៧ លះបង់​ទុគ្គតិ។

ចប់ សត្តម​ភវិ​កក​ថា។
ចប់ ទ្វា​ទសម​វគ្គ។

ថយ | ទំព័រទី ៤៤ | បន្ទាប់