នីវុតកថា
[៩២] នីវុតបុគ្គល (បុគ្គលដែលត្រូវនីវរណៈរួបរឹតហើយ) លះបង់នីវរណៈឬ។ អើ។ បុគ្គលរីករាយ លះបង់រាគៈ បុគ្គលប្រទូស្ត លះបង់ទោសៈ បុគ្គលវង្វេង លះបង់មោហៈ បុគ្គលសៅហ្មង លះបង់កិលេសឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលលះបង់រាគៈដោយរាគៈ លះបង់ទោសៈដោយទោសៈ លះបង់មោហៈដោយមោហៈ លះបង់កិលេសដោយកិលេសឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រាគៈប្រកបដោយចិត្តហើយ មគ្គប្រកបដោយចិត្តដែរឬ។ អើ។ ការប្រជុំនៃផស្សៈទាំងពីរ។បេ។ នៃចិត្តទាំងពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រាគៈជាអកុសល មគ្គជាកុសលឬ។ អើ។ ពួកធម៌ជាកុសល និងអកុសល មានទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និងស មកកាន់ទីចំពោះមុខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ពួកធម៌ជាកុសល និងអកុសល មានទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និងស