ពួក​ធម៌​ជាកុសល និង​អកុសល មានទោស និង​មិន​មានទោស ថោកទាប និង​ឧត្តម មាន​ចំណែក​ខ្មៅ និង​ស មកកាន់​ភាវៈ​ចំពោះមុខ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ធម្មជាត​ឆ្ងាយ​ក្រៃលែង​ឆ្ងាយ​នេះ មាន ៤ យ៉ាង។ ធម្មជាត​ឆ្ងាយ​ក្រៃលែង​ឆ្ងាយ ៤ យ៉ាង តើ​ដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ មេឃ និង​ប្រឹថពី នេះ​ជា​ធម្មជាត​ឆ្ងាយ​ក្រៃលែង​ឆ្ងាយ​ទី ១។បេ។ ព្រោះហេតុនោះ ធម៌​របស់​សប្បុរស​ទាំងឡាយ ឆ្ងាយ​អំពី​អសប្បុរស​ទាំងឡាយ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា ពួក​ធម៌​ជាកុសល និង​អកុសល។បេ។ មកកាន់​ភាវៈ​ចំពោះមុខ​ទេ។
 [៩៦] បុគ្គល​ដែល​មាន​សញ្ញោជនៈ​ក្នុង​ទី​ចំពោះមុខ លះបង់​សញ្ញោជនៈ ដែរ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា បុគ្គល​នោះ កាលបើ​ចិ​ត្ត​តំ​កល់​នៅ​មំា។បេ។ យ៉ាងនេះ រមែង​បង្អោន​ចិត្ត​ទៅ ដើម្បី​អា​សវ​ក្ខ​យញ្ញា​ណ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា បុគ្គល​មាន​សញ្ញោជនៈ ក្នុង​ទី​ចំពោះមុខ លះបង់​សញ្ញោជនៈ​ទេ។
 [៩៧] បុគ្គល​មិន​គួរ​និយាយ​ថា បុគ្គល​មាន​សញ្ញោជនៈ​ក្នុង​ទី​ចំពោះមុខ លះបង់​សញ្ញោជនៈ​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា
ថយ | ទំព័រទី ៥៦ | បន្ទាប់