ប្រសិនបើ​ពួក​សត្វ ត្រេកអរ​ក្នុង​សេចក្តី​សុខ សត្វ​ពួក​ខ្លះ បា្រ​ថ្នា ស្រឡាញ់ ស្វែង ស្វះស្វែង ស្វែងរក​នូវ​សេចក្តី​សុខ ឋិតនៅ ចុះចិត្តស៊ប់ ចំពោះ​សេចក្តី​សុខ មាន​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ការ​ត្រេកអរ​ក្នុង​របស់​ដែល​មិនជា​ទី​ត្រេកអរ មាន​ទេ។
 [១០១] ការ​ត្រេកអរ​ក្នុង​របស់​ដែល​មិនជា​ទី​ត្រេកអរ មាន​ដែរ​ឬ។ អើ។ រាគានុស័យ ដេក​សម្ងំ​ក្នុង​ទុក្ខវេទនា បដិ​ឃានុ​ស័យ ដេក​សម្ងំ​ក្នុង​សុខវេទនា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​រាគានុស័យ ដេក​សម្ងំ​ក្នុង​សុខវេទនា បដិ​ឃានុ​ស័យ ដេក​សម្ងំ​ក្នុង​ទុក្ខវេទនា​ឬ។ អើ។ ប្រសិនបើ​រាគានុស័យ ដេក​សម្ងំ​ក្នុង​សុខវេទនា បដិ​ឃានុ​ស័យ ដេក​សម្ងំ​ក្នុង​ទុក្ខវេទនា ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ការ​ត្រេកអរ​ក្នុង​របស់​ដែល​មិនជា​ទី​ត្រេកអរ មាន​ទេ។
 [១០២] បុគ្គល​មិន​គួរ​និយាយ​ថា ការ​ត្រេកអរ​ក្នុង​របស់​ដែល​មិនជា​ទី​ត្រេកអរ មាន​ទេ​ឬ។ អើ ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា បុគ្គល​នោះ បាន​ដល់​នូវ​សេចក្តី​ត្រេកអរ និង​សេចក្តី​ខឹង យ៉ាងនេះ​ហើយ រមែង​ទទួល​នូវ​វេទនា​ណាមួយ​ជា​សុខ​ក្តី ជា​ទុក្ខ​ក្តី ជា​អទុ​ក្ខម​សុខ​ក្តី
ថយ | ទំព័រទី ៦០ | បន្ទាប់